ព័ត៌មាន
រំលឹកខួប៤០ឆ្នាំនៃការរំដោះកម្ពុជារួចផុតពីរបបខ្មែរក្រហម៖ យុទ្ធនាការ Ta Lon - ជ័យជំនះនៃសិល្បៈយោធាវៀតណាម

ឧត្តមនាវីត្រី Pham Hoai Nam មេបញ្ជាការកងទ័ពជើង ថ្លែងមតិនៅក្នុងពិធី (រូបថត៖ TTXVN)
នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមស្រុក An Thoi ស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍៤០ឆ្នាំ នៃយុទ្ធនាការវាយឡើងគោកតាមផ្លូវសមុទ្រ Ta Lon (ខែមករា ឆ្នាំ១៩៧៩ ខែមករា ឆ្នាំ២០១៩)។
ថ្លែងមតិនៅពិធីនេះ ឧត្តមនាវីត្រី Pham Hoai Nam មេបញ្ជាការកងទ័ពជើង ទឹកវៀតណាម បានសង្កត់ធ្ងន់ថា ជ័យជំនះនៃយុទ្ធនាការ Ta Lon គឺជាសក្ខីភាព ដ៏ច្បាស់លាស់អំពីគោលមាគ៌ា ទស្សនៈនិងគោលនយោបាយសាមគ្គីជាមួយអន្តរជាតិ ដ៏ស្មោះសររបស់វៀតណាម ព្រមទាំងអះអាងនូវចំណងសាមគ្គីភាពមិត្តភាព ប្រពៃណី រវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរវៀតណាមនិងកម្ពុជាផងដែរ។
នាថ្ងៃដដែល បញ្ជាការដ្ឋានតំបន់ទី៥កងទ័ពជើងទឹកវៀតណាមបាន រៀបចំ ពិធីអុជធូប បណ្ដែតប្រទីពដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនពលីក្នុងយុទ្ធ នាការ Ta Lon ផងដែរ។
យុទ្ធនាការ Ta Lon គឺជាយុទ្ធនាការវាយឡើង គោកតាមផ្លូវសមុទ្រដើមដំបូងរបស់ កងទ័ពជើងទឹកប្រជាជនវៀតណាម សំដៅប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហមដឹកនាំដោយប៉ុលពត។ លទ្ធផលនៃយុទ្ធនាការនេះបានបង្កើតកាលានុវត្តភាពសម្រាប់ កងទ័ពវៀតណាម រំដោះតំបន់ទាំងមូលចាប់ពីកំពង់សំទៅដល់កោះកុងនិងតំបន់ដែនសមុទ្រ កោះសមុទ្រនានារបស់កម្ពុជា ព្រមទាំងរួមចំណែកដ៏សំខាន់ទៅក្នុង ជ័យជំនះរួមនៃសង្គ្រាមការពារព្រំដែនប៉ែកនិរតីរបស់វៀតណាម។ បន្ទាប់ពីយុទ្ធ នាការ Ta Lon កងទ័ពស្ម័គ្រចិត្តវៀតណាមបានសហការជាមួយកងកម្លាំងប្រដាប់ អាវុធស្នេហាជាតិកម្ពុជាដំណើរការវាយប្រហារទូទៅដើម្បីបំបែករដ្ឋអំណាចប្រតិកិរិយាប៉ុលពត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម