• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រោងចក្រ LEGO ដោយមានតម្លៃ ១,៣ ពាន់លានដុល្លារអាមេរិកនៅ Binh Duong នឹងដាក់ឲ្យដំណើរការនៅឆមាសទីពីរនៃឆ្នាំ ២០២៤

រោងចក្រ LEGO ដែលចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ឆ្នាំ ២០២២ នៅសួនឧស្សាហកម្មវៀតណាម-សិង្ហបុរីទី ៣ ខេត្ត Binh Duong គ្រោងនឹង ផលិតចេញនូវផលិតផល "Made in Vietnam" ប្រកបដោយមានគុណភាពខ្ពស់នៅក្នុង ឆមាសទីពីរនៃឆ្នាំនេះ។
ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ VNA)

កាលពីថ្ងៃទី ៩ ខែមករា ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត Binh Duong អនុ ប្រធានសម្ព័ន្ធក្រុមហ៊ុន LEGO និងជាអគ្គនាយកក្រុមហ៊ុន LEGO Manufacturing Vietnam លោក Preben Elnef បាននិយាយថា គម្រោងវិនិយោគទ្រង់ទ្រាយធំរបស់ LEGO ដែលមានដើមទុនសរុបជាង ១,៣ ពាន់លានដុល្លារអាមេរិក ទំនងជានឹងចូល ដំណើរការក្នុងឆ្នាំនេះ។ រោងចក្រ LEGO ដែលចាប់ផ្តើមសាងសង់នៅខែវិច្ឆិកា ឆ្នាំ ២០២២ នៅសួនឧស្សាហកម្មវៀតណាម-សិង្ហបុរីទី ៣ ខេត្ត Binh Duong គ្រោងនឹង ផលិតចេញនូវផលិតផល "Made in Vietnam" ប្រកបដោយមានគុណភាពខ្ពស់នៅក្នុង ឆមាសទីពីរនៃឆ្នាំនេះ។ គម្រោងនេះមិនត្រឹមតែជាប្រភពចំណូលដ៏ធំប៉ុណ្ណោះទេ ថែម ទាំងជាប្រភពការងារសម្រាប់ពលករក្នុងស្រុករាប់ពាន់នាក់ ព្រមទាំងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចនៅ Binh Duong ទៀតផង។
លោក Preben Elnef ក៏បាននិយាយផងដែរថា បច្ចុប្បន្ននេះ LEGO Group កំពុង សហប្រតិបត្តិការជាមួយដៃគូដើម្បីធានាការតភ្ជាប់បណ្តាញអគ្គិសនី ១១០ kV និងដាក់ ពង្រាយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យសម្រាប់ផលិតកម្ម ដើម្បីសម្រេចបាននូវគោល ដៅបំភាយឧស្ម័នសុទ្ធកម្រិតសូន្យ។ ប្រការនេះមិនត្រឹមតែជាការសន្យាចំពោះប្រតិបត្តិ ការផលិតកម្មប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកយ៉ាង សកម្មដល់ការការពារបរិស្ថានទៀតផង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top