• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រៀបចំពិធីអំណរបុណ្យចូលឆ្នាំថ្មី ២០២៥

ថ្ងៃ ១១ មេសានេះ តំបន់ជាច្រើននៅភាគខាងត្បូងបានរៀបចំសកម្មភាពចុះសួរសុខទុក្ខនិងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ (១៤-១៦ មេសា)។
គណៈប្រតិភូក្រសួងជនជាតិ និងសាសនា ជូនពរបុណ្យតេត នៅខេត្ត Bac Lieu (រូបថត៖ VOV)

នៅខេត្ត Bac Lieu គណៈប្រតិភូក្រសួងជនជាតិនិងសាសនាដឹកនាំដោយអនុរដ្ឋមន្ត្រី Nguyen Hai Trung បានទៅសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីនិងជូនអំណោយដល់អង្គការ និងបុគ្គលដែលតំណាងឲ្យជនជាតិខ្មែរ គ្រួសារក្រីក្រ និងឥស្សរជនខ្មែរថេរវាទ។ គណៈប្រតិភូក៏បានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់សាលាបណ្ដុះបណ្ដាលជនជាតិភាគតិចខេត្ត; ជូនអំណោយដល់ប្រជាពលរដ្ឋខ្មែរដ៏មានកិត្យានុភាពចំនួន៧០គ្រួសារ និងគ្រួសារខ្មែរចំនួន ៥០ គ្រួសារ ដែលជួបការលំបាក។

ក្នុងកិច្ចប្រជុំដើម្បីអំណរបុណ្យចូលឆ្នាំថ្មី ២០២៥ របស់ប្រជាជនខ្មែរនៅទីក្រុង Can Tho អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Nguyen Thi Ngoc Diep បានផ្ញើលិខិតអបអរសាទរចំពោះព្រះតេជគុណ   ព្រះសង្ឃ អាចារ្យ កម្មាភិបាល មន្ត្រីរដ្ឋការ បុគ្គលិកសាធារណៈ យុទ្ធជន និងប្រជាពលរដ្ឋខ្មែរ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top