• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីប្តេជ្ញា នឹងឆ្លើយតបការរឹតបន្តឹងទិដ្ឋាការរបស់ EU

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងម៉ុស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាស រុស្ស៊ីនឹងឆ្លើយតបឲ្យបានសមស្របទៅនឹងការរឹតបន្តឹងទិដ្ឋាការរបស់សហភាពអឺរ៉ុប ចំពោះអ្នកការទូតរុស្ស៊ី ដោយអនុលោមតាមគោលការណ៍ “មៅទៅមានមក” និងមិនប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសជាតិ។
  EU បែកបាក់គ្នាជុំវិញបញ្ហាទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី។ (រូបថត៖ AP)  

រុស្ស៊ីបាននាំចេញប្រតិកម្មនេះ បន្ទាប់ពីក្រុមប្រឹក្សាអឺរ៉ុបនាថ្ងៃដដែលបានអនុម័តជាផ្លូវការលើការសម្រេច ផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងបង្កលក្ខណៈសម្រាប់ទិដ្ឋាការរវាង EU និងរុស្ស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៧។ ដែលតាមនោះ បទបញ្ញត្តិនានាទាក់ទងនឹងលេខកូដទិដ្ឋាការនឹងត្រូវបានអនុវត្តសម្រាប់ប្រជាពលរដ្ឋរុស្ស៊ី។ ប្រការនេះ នឹងបង្កឱ្យថ្លៃអាករស្នើសុំទិដ្ឋាការកើនឡើងពី ៣៥ អឺរ៉ូទៅ ៨០ អឺរ៉ូ ចំាបាច់ត្រូវបង្ហាញឯកសារបន្ថែម ពន្យារពេលវេលាដាក់ពាក្យសុំទិដ្ឋាការ ក៏ដូចជាអនុវត្តន៍ការរឹតត្បិតបន្ថែមទៀត ចំពោះការស្នើសុំទិដ្ឋាការច្រើនដង។ សេចក្តីសម្រេចនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១២ ខែកញ្ញា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top