• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រាត្រី Gala "ប៉ូលិសសមុទ្រវៀតណាមនិងមិត្ត" ឆ្នាំ ២០២៤

ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យ “ប៉ូលិសសមុទ្រវៀតណាម និងមិត្ត” លើកទី ២ ឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែធ្នូ នាយប់ថ្ងៃទី ២០ ធ្នូ នៅមជ្ឈមណ្ឌលវិទ្យុ-ទូរទស្សន៍កងទ័ព (ហាណូយ) ប៉ូលិសសមុទ្រវៀតណាម បានប្រារព្ធរាត្រី Gala ជាមួយនឹងសារ "សាមគ្គីភាពជាកម្លាំង"។
ការសម្តែងសិល្បៈបើករាត្រី Gala ជាមួយប្រធានបទ "សាមគ្គីភាពជាកម្លាំង"។ (រូបថត៖ qdnd.vn)

ចូលរួមក្នុងកម្មវិធីនេះមានថ្នាក់ដឹកនាំគណៈប្រតិភូកងកម្លាំងអនុវត្តន៍ច្បាប់ចំនួន៧មកពីប្រទេស៖ កម្ពុជា ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងអង្គការអន្តរជាតិមួយចំនួនទៀត។ ថ្លែងសុន្ទរកថានៅរាត្រី Gala លោកឧត្តមសេនីយ៍ទោ Le Quang Dao មេបញ្ជាការប៉ូលិសសមុទ្រវៀតណាមបានសង្កត់ធ្ងន់ថា៖

ក្រោយពីកម្មវិធីជួបប្រាស្រ័យ កងកម្លាំងអនុវត្តន៍ច្បាប់នៅសមុទ្រនៃប្រទេសយើងទាំងអស់ នឹងកាន់តែយល់ដឹងគ្នាទៅវិញទៅមក កាន់តែសាមគ្គីគ្នា និងសម្របសម្រួលគ្នាកាន់តែជិតស្និទ្ធក្នុងសកម្មភាពសហប្រតិបត្តិការ ជាពិសេសក្នុងការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ សំដៅកាត់បន្ថយអតិបរមានូវការខូចខាតដល់មនុស្ស ក៏ដូចជាយានជំនិះ និងឧបករណ៍ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់នៅសមុទ្រ។ តាមនោះ រួមចំណែកក្នុងការកសាងតំបន់សមុទ្រក្នុងតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងអភិវឌ្ឍន៍។ កងកម្លាំងអនុវត្តន៍ច្បាប់ដែនសមុទ្រនៃប្រទេសទាំង ៧ សន្យាថា យើងពិតជាទីបង្អែកដែលអាចទុកចិត្តបានសម្រាប់អង្គការ និងបុគ្គលដែលធ្វើអាជីវកម្មស្របច្បាប់នៅសមុទ្រ

ក្នុងឱកាសនេះ តំណាងកងកម្លាំងអនុវត្តន៍ច្បាប់ដែនសមុទ្រនៃប្រទេសទាំង ៧ បានសន្យាការពារមហាសមុទ្រ ការពារបរិស្ថានសមុទ្រ និងប្តេជ្ញារួមដៃគ្នា និងរួមចំណែកក្នុងសកម្មភាពស្វែងរកជួយសង្គ្រោះ ក៏ដូចជាឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណីនៅសមុទ្រផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top