• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើគោលដៅ ដំណោះស្រាយយុទ្ធសាស្ត្រសម្រាប់នីតិកាលថ្មី

នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបើកសម័យប្រជុំពេញអង្គលើកទី១ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សា និងអនុម័តលើកម្មវិធីនយោបាយសម្រាប់នីតិកាលទី ៧ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព” ក៏ដូចជាខ្លឹមសារសំខាន់ៗ ជាច្រើនទៀត។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (រូបថត៖ AFP/VNA)

ខ្លឹមសារសំខាន់មួយនៃសម័យប្រជុំលើកនេះគឺ ពិភាក្សា និងអនុម័តលើ "យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១" ដើម្បីគោលដៅ "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព" រួមជាមួយនឹងបេសកកម្ម និងគោលដៅជាប្រវត្តិសាស្ត្រនៃ កម្មវិធីនយោបាយដែលបង្ហាញដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ មេដឹកនាំ កម្ពុជារូបនេះបានបញ្ជាក់ថា "យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១" របស់រដ្ឋា ភិបាលថ្មី គឺសំដៅរក្សាសន្តិភាពដែលសម្រេចបាន ពូនជ្រុំសន្ទុះកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍទូទៅ។ ទន្ទឹមនឹងនោះ នាំកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ ឆ្ពោះទៅរកចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០ តាមរយៈការពង្រឹងភាពធន់ និងការសម្របខ្លួនក្នុងវិស័យចំនួន៥ រួមមាន៖ សេវាសាធារណៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនធានមនុស្ស-សង្គម និង បរិស្ថានដោយផ្សាភ្ជាប់នឹងសមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top