• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រយៈពេល ៥០ ឆ្នាំ នៃការអនុវត្តន៍មរតកសាសន៍របស់លោកប្រធានហូជីមិញ -លើកកម្ពស់បុព្វហេតុនៃការ “អប់រំមនុស្ស” ដើម្បីផលប្រយោជន៍ជាតិ

 នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មា ធិការឃោសនានិងអប់រំ ខេត្ត Son La បាន​សហការ​ជាមួយ​សមាគម​ជំរុញ​ការសិក្សាខេត្ត Son La រៀបចំសិក្ខាសាលា “រ​យៈពេល ៥០ ឆ្នាំ នៃការ​អនុវត្តន៍​មរត​កសាសន៍​របស់​លោក​ប្រធាន​ហូជីមិញ -លើកកម្ពស់បុព្វហេ​តុនៃ​ការ “អប់រំមនុស្ស”​ ដើម្បីផល​ប្រយោជន៍ជាតិ”។
 
សិក្ខា​សាលាបានទទួលឯកសារ បទអន្តរាគម ចំនួនជាង ៣០ របស់សាស្រ្តាចារ្យ បណ្ឌិត អ្នកវិទ្យាសាស្រ្ត ជាច្រើន  ដែល​របាយការណ៏នីមួយៗសុទ្ធតែមានតំលៃទ្រឹស្តីនិងការអនុ វត្តជាក់​ស្តែង​ដែល​ធ្វើឱ្យ​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​អំពី​មរតកសាសន៍របស់លោកប្រធាន ហូជីមិញ។ អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលានេះ លោកស្រី Mai Thu Huong សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត, ប្រធានគណៈកម្មាធិការឃោសនានិងសាសនាខេត្ត Son La បានលើក​ឡើង​ថា៖
 
"សិក្ខាសាលាលើកនេះ គឺជាវេទិកាមួយសម្រាប់ស្ថាប័ន អង្គភាពនិងអ្នកវិទ្យាសាស្រ្ត ចូលរួម​ចែក​រំលែក​នូវ​ចំណេះ​ដឹង​  បំណងប្រាថ្នា ក៏ដូចជាបទពិសោធក្នុងដំណើរការបំពេញការងារ ការស្រាវជ្រាវអំពីបុព្វហេតុ អប់រំមនុស្ស " ដើម្បី​ជា​ផល​ប្រយោជន៍​ដល់ប្រទេសជាតិនេះតាមមរតកសាសន៍រ​បស់លោកប្រធាន​ហូជីមិញ។  ទន្ទឹមនឹង​នោះអះ​អាង​នូវ​លក្ខណៈ​សហសម័យ​ តម្លៃនៃសតិអារម្មណ៍​ចែងក្នុងមរតកសាសន៍រប​ស់លោកប្រ​ធាន ហូជីមិញ ក៏ដូច​ជាសមិទ្ធិផល​ដ៏ធំធេង​ក្នុងបុព្វហេតុអប់រំ ដែល​ខេត្ត Son La សម្រេច​បាន នាពេលកន្លងទៅ​ផងដែរ​”៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top