• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រយៈពេល ៤ ឆ្នាំនៃកិច្ចព្រមព្រៀង EVFTA៖ EU បានវិនិយោគ ២៨ពាន់លានអឺរ៉ូនៅវៀតណាម

ថ្ងៃទី ១ខែសីហា ជាគម្រប់រយៈពេល ៤ ឆ្នាំ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) ចូលជាធរមាន (១ សីហា ២០២០-១ សីហា ២០២៤)។ នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលបានក្លាយជាកត្តាសំខាន់សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម។
វិស័យវាយនភ័ណ្ឌ និងកាត់ដេរនាំចេញទៅសហភាពអឺរ៉ុបមានកំណើនវិជ្ជមាន (រូបថត៖ Tran Viet/TTXVN)

ក្នុងឱកាសនេះ នាថ្ងៃទី ៣១ ខែកក្កដា សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham) បានប្រកាសការស្ទង់មតិសន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI អនុវត្តន៍ដោយ Decision Lab) តាមនោះ បង្ហាញថា EVFTA បានបើកទ្វារសម្រាប់ធុរកិច្ចអឺរ៉ុប ចូលក្នុងទីផ្សារវៀតណាមដែលពោរពេញដោយសក្តានុពលនេះ។

យោងតាម EuroCham EVFTA បានជំរុញយ៉ាងខ្លាំងនូវការនាំចេញរបស់ វៀតណាមទៅកាន់ទ្វីបអឺរ៉ុប ដោយបានកើនឡើងយ៉ាងខ្លាំងពី ៣៥ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២៩ ដល់ជាង ៤៨ ពាន់លានអឺរ៉ូក្នុងឆ្នាំ ២០២៣។

EuroCham វៀតណាមកំពុងគាំទ្រយ៉ាងសកម្មក្នុងការផ្តល់សច្ចាប័នពេញ លេញនៃកិច្ចព្រមព្រៀងការពារ ការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ដែលជាជំហានសំខាន់ដើម្បីដោះសោសក្តានុពលពេញលេញនៃ EVFTA ដើម្បីទាក់ទាញការទទួលវិនិយោគផ្ទាល់ពីបរទេស។ ដោយមានប្រទេសសមាជិក ១៨/២៧ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ EuroCham វៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធអឺរ៉ុប ដើម្បីលើកទឹកចិត្តប្រទេសដែលនៅសេសសល់ចូលរួមកិច្ចព្រមព្រៀង ដោយ ហេតុនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីនានាទាញយកផលប្រយោជន៍ពេញលេញពីឱកាសដែលកិច្ចព្រមព្រៀងនាំយកមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top