• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សសាមគ្គីកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាខ្ពស់នៃ​គណៈ​កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំ ដោយអនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh បានអញ្ជើញជួបសវនាការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។

ទិដ្ឋភាពនៃជំនួបសវនាការ (រូបថតៈ TTXVN)

ក្នុងជំនួបនេះគឺស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃ​ទី​៣១ ​ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ របស់គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​វៀត​ណាម​។

នៅក្នុងជំនួបពិភាក្សាក្នុងឱកាសនេះ  អនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh និងអនុប្រធានអចិន្ត្រៃនិងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក  ញ៉ែម វ៉ាលី បានរំលឹកឡើងវិញនូវសកម្មភាពរបស់រណសិរ្សមាតុភូមិនៃប្រទេសនីមួយៗនាពេលកន្លងទៅ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដែលមានស្រាប់ដាក់ចេញទិសដៅសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-កម្ពុជានិងដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ។

 អនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Hau A Lenh

ជាមួយនឹងលទ្ធផលដែលទទួលបាននោះ អនុប្រធាននិងជាអគ្គលេខាធិការ លោក Hau A Lenh និងអនុប្រធាន​អចិន្ត្រៃនិងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក  ញ៉ែម វ៉ាលី បានអះអាងថា ភាគីទាំងពីរគប្បីបន្តអនុវត្តយ៉ាងល្អនូវខ្លឹមសារដែលបានលើកឡើងក្នុងជំនួបពិភាក្សានេះនាដំណាក់កាលខាងមុខ។ ក្នុងនោះ អង្គការរណសិរ្សនៃប្រទេសទាំងពីរនឹងបង្កើនសកម្មភាពមិត្តភាពឲ្យបាន​ច្រើនថែមទៀត ដើម្បីនាំទំនាក់ទំនងទ្វេភាគីនេះកាន់តែស៊ីជម្រៅ ក៏ដូចជាចូលរួមដោះស្រាយបញ្ហាកើតមាន​ឡើងក្នុងជីរវភាពរស់នៅរបស់ប្រជាជនតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

នាពេលរសៀលថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដឹកនាំដោយអនុប្រធាន​អចិន្ត្រៃយ៍និងជាអគ្គលេខាធិការបានទៅទស្សនាសមាគមខេត្ត-វៀតណាមនៅកម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

ដំណើរទស្សន កិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា មានគោលបំណងពង្រឹងទំនុកចិត្តផ្នែក នយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ និងនាំទំនាក់ ទំនងវៀតណាម - ប្រេស៊ីល ឱ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។

Top