• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋ Queensland អូស្ត្រាលីផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

ថ្នាក់ដឹកនាំរដ្ឋ Queensland បានសង្កត់ធ្ងន់ថា Queensland ចាត់ទុកវៀតណាមជាដៃគូអាទិភាពជួរមុខក្នុងតំបន់ ព្រមទាំងអះអាងពីការប្ដេជ្ញាចិត្តអនុវត្តន៍ដោយព្រមៗគ្នា និងគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្ត្រថ្មីនារយៈពេលខាងមុខ។
លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh និងថ្នាក់ដឹកនាំរដ្ឋ Queensland

ក្នុងរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋ Queensland តាមការអញ្ជើញរបស់ថ្នាក់ដឹកនាំរដ្ឋ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានចូលជួបសម្ដែងការគួរសមអភិបាលរដ្ឋ Queensland លោកស្រី Jeannette Young ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ ពាណិជ្ជកម្ម និងវិនិយោគរដ្ឋ លោក Cameron Dick រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទរដ្ឋ លោក Mark Furner និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារដ្ឋលោក Stirling Hinchliffe។ នៅក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំរដ្ឋ Queensland បានសង្កត់ធ្ងន់ថា Queensland ចាត់ទុកវៀតណាមជាដៃគូអាទិភាពជួរមុខក្នុងតំបន់ ព្រមទាំងអះអាងពីការប្ដេជ្ញាចិត្តអនុវត្តន៍ដោយព្រមៗគ្នា និងគ្រប់ជ្រុងជ្រោយនូវយុទ្ធសាស្ត្រថ្មីនារយៈពេលខាងមុខ។ ថ្នាក់ដឹកនាំរដ្ឋ Queensland មានសេចក្តីសោមនស្សរីករាយ ចំពោះការដែលភាគីទាំងពីរមានផែនការបើកជើងហោះហើរត្រង់ដើមដំបូងរវាងរដ្ឋធានី Brisbane និងទីក្រុងហូជីមិញនាខែមិថុនាខាងមុខ ដោយចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏សំខាន់ បង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការ និងការជួបប្រាស្រ័យរវាងប្រជាជននៅរដ្ឋ Queensland និងវៀតណាម។

លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានអបអរសាទរចំពោះការដែលរដ្ឋ Queensland គោរពតួនាទី ឋានៈរបស់វៀតណាមក្នុងតំបន់ ក៏ដូចជាការតម្រង់ទិសដៅរបស់រដ្ឋ ដែលផ្ដល់អាទិភាពដល់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើលក្ខណៈស្រដៀងគ្នាដែលភាគីទាំងពីរចាំបាច់ត្រូវទាញយកយ៉ាងសកម្ម ជាពិសេសគឺសេដ្ឋកិច្ច ធនធាន និងប្រភពធនធានមនុស្សផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់លោកអគ្គលេខាបក្ស តូ ឡឹម បាន​បង្កើតសន្ទុះថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាថ្ងៃទី ៨ ខែ កុម្ភៈ បានចុះផ្សាយអត្ថបទមួយស្តីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ៦ ខែកុម្ភៈ ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

Top