• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលស្នើឱ្យកាត់បន្ថយពេលវេលារៀបចំសម្រាប់ការវិនិយោគលើផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ដំណាក់កាល ២០២១-២០២៥

នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីលោក Le Van Thanh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីដំណើរការចាប់ផ្តើមនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូង ដំណាក់កាល ២០២១-២០២៥ (ដំណាក់កាលទី២)។

  កិច្ចប្រជុំស្តីពីការចាប់ផ្តើមដំណើរការនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនខាងជើងទៅខាងត្បូងដំណាក់កាលឆ្នាំ២០២១-២០២៥ (ដំណាក់កាលទី២)។ រូបថត៖ dangcongsan.vn  

អញ្ជើញថ្លែងបញ្ចប់កិច្ចប្រជុំ ឧប នាយករដ្ឋមន្ត្រី លោក Le Van Thanh បានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងសំខាន់ដែលបានចែងច្បាស់ ក្នុងសេចក្តីសម្រេចចិត្តរបស់ រដ្ឋសភាគឺ ត្រូវតែបញ្ចប់នៅឆ្នាំ ២០២៥។ ដូច្នេះហើយ ការងារត្រូវបំពេញមានច្រើនណាស់ ខណៈដែលពេលវេលានៅសល់មិនច្រើននោះទេ។ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ក្នុងដំណើរការដោះស្រាយបញ្ហាដីធ្លី ដើម្បីបម្រើដល់ការចាប់ដំណើរការសាងសង់...។ ទន្ទឹមនឹងនោះ នាពេលខាងមុខ ត្រូវមានការផ្លាស់ប្តូរថ្មី ពីការដឹកនាំ ទិសដៅ និងការរៀបចំការអនុវត្តរបស់ក្រសួងដឹកជញ្ជូន ទៅកាន់មូលដ្ឋាន ទើបធានាថា សម្រេចបាននូវវឌ្ឍនភាព និងគុណភាពរបស់គម្រោង។ កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយពេលវេលាសម្រាប់ដំណាក់កាលរៀបចំគម្រោង ដោយធានាថាគម្រោងនេះនឹងចាប់ផ្តើម សាងសង់នៅខែធ្នូ ឆ្នាំ ២០២២ និងបញ្ចប់នៅឆ្នាំ ២០២៥៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។

Top