នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung នៅវៀតណាម
នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung នៅវៀតណាម។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាង ថា: នាពេលខាងមុខ នឹងបន្តគាំទ្រក្រុមហ៊ុន Samsung បើកទូលាយការវិនិយោគនៅវៀតណាម ដែលមិនត្រឹមតែលើវិស័យដំឡើងផលិតផលអេឡិចត្រូនិកប៉ុណ្ណោះទេ ថែមទាំងពង្រីកសមត្ថភាពអភិវឌ្ឍន៍បេច្ចកវិទ្យាដើម្បីជួយវៀតណាមក្នុងការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក ជាវិស័យមួយដែលក្រុមហ៊ុន Samsung មានបទពិសោធន៍ ជាច្រើន។
ចំណែកឯលោក Choi Joo Ho បានជម្របជូននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អំពីការអនុវត្តផែនការកសាងមជ្ឈមណ្ឌលស្រាវជ្រាវនិង អភិវឌ្ឍន៍របស់ ក្រុមហ៊ុន Samsung នៅវៀតណាម យោងតាមសំណើរបស់នាយករដ្ឋមន្រ្តីនៅក្នុង កិច្ចប្រជុំមុនជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនមុននេះផងដែរ។ លោក Choi Joo Ho បានមានប្រសាសន៍បន្តថា សម្ព័ន្ធក្រុមហ៊ុន Samsung ក៏បានអញ្ជើញសហគ្រាស កូរ៉េខាង ត្បូង ដ៏ធំមួយចំនួនដែលធ្វើការវិនិយោគនៅខេត្ត Bac Giang (ភាគខាងជើងវៀតណាម) ដោយមានទុនវិនិយោគសរុបប្រមាណ ៥០០ លាន ដុល្លារអាមេរិកផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម