• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលវៀតណាមកំពុងព្យាយាមជំរុញការបញ្ចូនវ៉ាក់សាំងមកប្រទេសវិញឱ្យបានឆាប់បំផុតនិងច្រើនបំផុត

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ TTXVN)
 

នាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយក្រុមហ៊ុន AstraZeneca ដឹកនាំដោយលោក Nitin Kapoor ប្រធានក្រុមហ៊ុន AstraZeneca ទទួលបន្ទុកបណ្តាទីផ្សារអាស៊ី   ប្រធាននិងជាអគ្គនាយកក្រុមហ៊ុន AstraZeneca វៀតណាម ដោយពិភាក្សាអំពីការជំរុញដើម្បីបញ្ចូនវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មកកាន់វៀតណាមឲ្យបានច្រើនបំផុតនិងលឿនបំផុតតាមដែលអាចធ្វើទៅបាន។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យក្រុមហ៊ុន AstraZeneca ផ្តោតការយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វៀតណាម ដើម្បីទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងតិចចំនួន ១០ លានដូស ចាប់ពីពេលនេះរហូតដល់ដើមខែសីហាឆ្នាំ ២០២១ ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំង និងចាក់ដោយឥតគិតថ្លៃជូនប្រជាជនឲ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រុមហ៊ុន AstraZeneca ធ្វើការសម្របសម្រួល ជំរុញនិងជួយដល់ការផលិតវ៉ាក់សាំងក្នុងប្រទេសនិងបញ្ចុះតម្លៃវ៉ាក់សាំងទៅជូនវៀតណាម។

ចំណែកឯតំណាងក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា រហូតមកដល់ពេលនេះនៅជុំវិញពិភព លោក វ៉ាក់សាំងការពារកូវីដ ១៩ គឺមានចំនួនតិចតួចណាស់ដោយសារតែតម្រូវការសកលសម្រាប់វ៉ាក់សាំង ខណៈដែលសមត្ថភាពផលិតវ៉ាក់សាំងរបស់ពិភពលោកនៅមានកម្រិតនៅឡើយ មិនអាចបំពេញតាមតម្រូវការរបស់ប្រទេសទាំងអស់បានទេ។

ថ្វីត្បិតដូច្នេះក៏ដោយ លោក Nitin Kapoor បានសន្យាជាមួយលោកនាយករដ្ឋមន្រ្តី នឹងរាយការណ៍ទៅក្រុមហ៊ុន AstraZeneca ឱ្យផ្តល់អាទិភាពនិងព្យាយាមបញ្ចុះបញ្ចូលឱ្យផ្តល់វ៉ាក់សាំងយ៉ាងតិច ៨ លានដូសជូនវៀតណាមនៅខែកក្កដានិងដើមខែសីហាឆ្នាំ ២០២១។ លោក Nitin Kapoor ក៏បានប្តេជ្ញាធ្វើរបាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចរបស់ AstraZeneca ដើម្បីសិក្សានិងផ្តល់អាទិភាពដល់ការបញ្ចុះតម្លៃវ៉ាក់សាំងល្អបំផុតសម្រាប់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះក្រុមហ៊ុន AstraZeneca នឹងជួយគាំទ្រដល់វៀតណាមក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេស បង្កើនការវិនិយោគក្នុងការផលិតថ្នាំចាំបាច់នៅវៀតណាម ដូចជាថ្នាំសម្រាប់ជំងឺមហារីក សរសៃឈាម បេះដូង ពោះវៀននិងថ្នាំមួយចំនួនសម្រាប់កុមារក្រៅពីលើកកម្ពស់កម្មវិធីគាំទ្រដល់វិស័យសុខាភិបាល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top