• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលលីប៊ីចេញបញ្ជាចាប់ឃុំខ្លួនប្រមុខរដ្ឋអំណាចប៉ែកខាងកើត


 ក្រុមខ្មាន់កាំភ្លើង LNA ប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្ររដ្ឋាភិបាលលីប៊ីនៅជាយក្រុងTripoli (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

 តាមខុទ្ធកាល័យ​ព័ត៌មានរបស់នាយករដ្ឋមន្ត្រីលីប៊ីថា នៅមាននាយទាហានយោធាចំនួន ៦ រូបទៀត ដែល​មាន​ឈ្មោះក្នុ​ងបញ្ជាចាប់ឃុំខ្លួន ពីបទទាក់ទិននឹងការវាយប្រហារតាមជើងអាកាស​លើតំបន់ទី​ប្រជុំ​ជន​នៃ​រដ្ឋធានី​ Tripoli។

នាថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ​២០១៩ រដ្ឋាភិបាលសាមគ្គីជាតិលីបី (GNA) ដែលត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់​បាន​ចេញ​​បញ្ជាចាប់ឃុំខ្លួន​ ឧត្ដមសេនីយ៍ Khalifa Haftar ប្រមុខរដ្ឋាភិបាលប៉ែកខាង​កើត។ តាម​ខុទ្ធកាល័យ​ព័ត៌មាន​​របស់នាយក​រដ្ឋមន្ត្រីលីប៊ីថា នៅមាននាយទាហានយោធាចំនួ​ន ៦ រូបទៀត ដែល​មាន​ឈ្មោះក្នុង​បញ្ជាចាប់​ឃុំខ្លួន​ ពីបទទាក់ទិននឹងការវាយ​ប្រហារតាមជើងអាកាសលើតំបន់ទីប្រជុំជននៃរដ្ឋធានី Tripoli។

នាថ្ងៃ​ទី ១៦ ខែមេសាកន្លងទៅ តំបន់ជាច្រើននៅភាគខាងត្បូងរដ្ឋធានី Tripoli ត្រូវរងការបំផ្លាញជាច្រើន។ តាម ​អង្គការសុខភាពពិភពលោក (WHO) ថា ការប្រយុទ្ធ​គ្នារវាង​កងកម្លាំង​នានានៅ​លីបីចាប់​ពីដើម​ខែបាន​ធ្វើឲ្យ​មនុស្ស​ចំនួន​ ២០១៥ ត្រូវស្លាប់ ៩១៣ នាក់ទៀតត្រូវរងរបួស និងមនុស្សរាប់ពាន់នាក់ត្រូវចាក​ចេញពី​ផ្ទះផ​ងដែ​រ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះមហាក្សត្រ ផ្ញើសារអបអរសាទរជូន លោកអគ្គលេខាបក្ស តូឡឹម (To Lam)

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ លោក តូឡឹម (TO Lam) ដែលត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៤ របស់គណបក្សកុម្មុយនីស្តវៀតណាម បោះឆ្នោតជ្រើសតាំងជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

Top