• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦,៥% នៅឆ្នាំ ២០២២នេះ

ដោយកំណត់ថា ឆ្នាំ ២០២២នេះ នឹងជាឆ្នាំដែលបញ្ហាប្រឈមច្រើនជាងអំណោយផល រដ្ឋាភិបាលបានបង្កើតដំណោះស្រាយព្រមៗគ្នាជាច្រើន ដោយបានខិតខំសម្រេចកំណើន ៦-៦.៥%  និង GDP សម្រាប់មនុស្សម្នាក់សម្រេចបាន ៣.៩០០ ដុល្លារអាមេរិក។

គោលដៅទាំងនេះត្រូវបានលើកឡើងនៅក្នុងសេចក្តីសម្រេចចិត្ត លេខ ០១ដែលរដ្ឋាភិបាលទើបតែបានចេញផ្សាយអំពីភារកិច្ចនិងដំណោះស្រាយសំខាន់ៗ ដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការប៉ាន់ប្រមាណថវិការដ្ឋក្នុងឆ្នាំ ២០២២នេះ។

វិស័យផ្តោតសំខាន់ចំនួនបីដែលត្រូវបានរដ្ឋាភិបាលស្នើឲ្យផ្តោតការយកចិត្តទុកដាក់គឺ៖ ការស្តារនិងជំរុញផលិតកម្មនិងអាជីវកម្ម;ជំរុញការនាំចេញ; ជំរុញការបើកចំណាយដើមទុនសាធារណៈ និងកៀរគរធនធានទាំងអស់ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់នោះ ដំណោះស្រាយទីមួយដែលរដ្ឋាភិបាលបញ្ជាឲ្យប្រតិបត្តិគឺត្រូវអនុវត្តន៍យ៉ាងបត់បែន និងប្រកបដោយប្រសិទ្ធភាពនូវគោលដៅទាំងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទន្ទឹមនឹងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កម្មវិធី មានមោទនភាពជាជនវៀតណាមឆ្នាំ ២០២៦៖ ភ្ជាប់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងរឹតបន្តឹងកម្លាំងផែនមហាសាមគ្គី

កម្មវិធី "មានមោទនភាពជាជនវៀតណាមឆ្នាំ ២០២៦"៖ ភ្ជាប់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រ និងរឹតបន្តឹងកម្លាំងផែនមហាសាមគ្គី

នាយប់ថ្ងៃទី ១ ខែវិច្ឆិកា នៅពហុកីឡដ្ឋានខេត្តថៃង្វៀន នាយកដ្ឋានឃោសនាអប់រំមជ្ឈិម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តថៃង្វៀន រៀបចំការប្រគំតន្ត្រីជាតិ "តភ្ជាប់រង្វង់ដៃធំ"។ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកទស្សនាប្រមាណ ២៥.០០០ នាក់។

Top