• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាអនុម័តលើសេចក្តីសម្រេចបញ្ឈប់មុខតំណែងប្រធានរដ្ឋនិងបញ្ឈប់តួនាទីជាសមាជិកសភារបស់លោក Vo Van Thuong

នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម័យប្រជុំវិសាមញ្ញលើកទី ៦ នៃរដ្ឋសភានីតិកាលទី ១៥ បានប្រព្រឹត្តទៅនៅវិមានរដ្ឋសភានៃទីក្រុងហាណូយ ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue។
លោក Vo Van Thuong (រូបថត៖ TTXVN)

នៅឯកិច្ចប្រជុំនេះ គណៈប្រតិភូបានស្តាប់របាយការណ៍របស់គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីបញ្ឈប់តួនាទីជាសមាជិកសភានីតិកាលទី ១៥ សម្រាប់លោក Tran Tuan Anh នៃគណៈប្រតិភូរដ្ឋសភាខេត្ត Khanh Hoa; ពិចារណាបញ្ឈប់តំណែងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០២១-២០២៦ និងបញ្ឈប់តួនាទីជាសមាជិកសភានីតិកាលទី ១៥ ចំពោះលោក Vo Van Thuong នៃគណៈប្រតិភូរដ្ឋសភាទីក្រុង Da Nang; ពិចារណាបញ្ឈប់តួនាទីជាសមាជិកាសភានីតិកាលទី ១៥ ចំពោះលោកស្រី Hoang Thi Thuy Lan នៃគណៈប្រតិភូរដ្ឋសភាខេត្ត Vinh Phuc។ បន្ទាប់ពីបានស្តាប់របាយការណ៍ បទបង្ហាញ  សំណើនិងយោបល់របស់ លោក Vo Van Thuong រដ្ឋសភាបានធ្វើការពិភាក្សា បោះឆ្នោតសម្ងាត់ និងអនុម័ត លើសេចក្តីសម្រេចចិត្តស្តីពីការបញ្ឈប់ពីមុខតំណែងប្រធានរដ្ឋនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម  អាណត្តិឆ្នាំ ២០២១-២០២៦ និងបញ្ឈប់តួនាទីសមាជិកសភានីតិកាលទី ១៥ សម្រាប់លោក Vo Van Thuong នៃគណៈប្រតិភូរដ្ឋសភាទីក្រុង Da Nang; សេចក្តីសម្រេចចិត្តស្តីពីការបញ្ឈប់តួនាទីជាសមាជិកាសភា នីតិកាលទី ១៥ សម្រាប់លោកស្រី Hoang Thi Thuy Lan នៃគណៈប្រតិភូរដ្ឋសភាខេត្ត Vinh Phuc

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងទួរគី

លោកឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង (Nguyen Truong Thang) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានជួបសវនាការជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក មូសា ហេបេត (Musa Heybet)។

Top