• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាអនុម័តលើចក្ខុវិស័យឆ្នាំ២០៥០៖ វៀតណាមក្លាយជាប្រទេសដ៏ខ្លាំងមាំមួននិង មានប្រាក់ចំណូលខ្ពស់

ក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៥ កាលពីរសៀល ថ្ងៃទី១០ ខែធ្នូ រដ្ឋសភាបានអនុម័តលើចក្ខុវិស័យឆ្នាំ២០៥០ ដោយប្រែក្លាយប្រទេស វៀតណាមទៅជាប្រទេសដ៏ខ្លាំងមាំមួន រុងរឿង និងសុភមង្គល; ជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ មានរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមដ៏ ពេញលេញ ស៊ីសង្វាក់គ្នា និងទំនើប។

រដ្ឋសភាអនុម័តលើសេចក្តីសម្រេចចិត្តកែសម្រួលផែនការមេជាតិសម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ (រូបថត៖ រដ្ឋសភា)
ខ្លឹមសារខាងលើត្រូវបានចែងនៅក្នុងសេចក្តីសម្រេចចិត្តធ្វើវិសោធនកម្ម និង បំពេញបន្ថែមមាត្រាមួយចំនួននៃសេចក្តីសម្រេចចិត្តលេខ ៨១ របស់រដ្ឋសភាស្តីពី ផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០។ សេចក្តីសម្រេចចិត្តនេះក៏បានចែងយ៉ាងច្បាស់ផងដែរថា នៅឆ្នាំ ២០៥០ សេដ្ឋ កិច្ចវៀតណាមនឹងដំណើរការតាមវិធីសាស្ត្រនៃសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និង សេដ្ឋកិច្ចវិលជុំ; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នឹងក្លាយជាកម្លាំងចលករចម្បង នៃកំណើន។ នៅពេលនោះ ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសឧស្សាហ កម្មរីកចម្រើនឈានមុខគេក្នុងតំបន់អាស៊ី; ជាមជ្ឈមណ្ឌល ហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរ ជាតិ; ជាប្រទេសឈានមុខគេក្នុងការអភិវឌ្ឍកសិកម្មអេកូឡូស៊ីដែលមានតម្លៃខ្ពស់; មានឋានៈដ៏រឹងមាំនិងតួនាទីដ៏សំខាន់នៅក្នុងខ្សែសង្វាក់តម្លៃតំបន់ និងសកលលោក។ ជាមួយគ្នានេះ ប្រជាជនទទួលបានសេវាកម្មសង្គមប្រកបដោយគុណភាពខ្ពស់; ប្រព័ន្ធសុខុមាលភាពសង្គមប្រកបដោយចីរភាព; សេវាជំនួយសង្គមចម្រុះ និងវិជ្ជាជីវៈ ដោយផ្ដល់ជំនួយនិងការការពារទាន់ពេលវេលាសម្រាប់ក្រុមងាយរងគ្រោះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top