• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាម និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីររបស់អ៊ុយរូហ្គាយចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាលើកដំបូង

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការរដ្ឋសភាអ៊ុយរូហ្គាយ ក្នុងរដ្ឋធានី Montevideo ប្រធានព្រឹទ្ធសភាអ៊ុយរូហ្គាយលោកស្រី Beatriz Argimon និង ប្រធានសភាជាន់ទាបលោក Sebastian Andujar បានអញ្ជើញជាសហអធិបតីនៅពិធី ទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដែលកំពុងអញ្ជើញបំពេញ ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ុយរូហ្គាយភាគខាងកើត។
ប្រធានព្រឹទ្ធសភាអ៊ុយរូហ្គាយលោកស្រី Beatriz Argimon (ស្ដាំ) និងប្រធានសភាជាន់ទាបលោក Sebastian Andujar (ឆ្វេង) អញ្ជើញជាសហអធិបតីនៅពិធី ទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ (រូបថត៖ Doan Tan/VNA)

នៅក្នុងជំនួបពិភាក្សាការងារ បន្ទាប់ពីពិធីទទួល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងថ្នាក់ដឹកនាំរដ្ឋសភា អ៊ុយរូហ្គាយ បានឯកភាពថា នាពេល ខាងមុខ ភាគីទាំងពីរនឹងបន្តបង្កើនការជួបប្រាស្រ័យនិងផ្លាស់ប្តូរគណៈប្រតិភូរវាង ថ្នាក់ដឹកនាំរដ្ឋសភា និងស្ថាប័ននានានៃរដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព និង តំណាងរដ្ឋសភានៃប្រទេសទាំងពីរ; ផ្លាស់ប្តូរបទពិសោធន៍ក្នុងការតាក់តែងច្បាប់ ការសុក្រិតរបៀបរបបដើម្បីបម្រើបុព្វហេតុអភិវឌ្ឍន៍នៃប្រទេសនីមួយៗ និងសកម្មភាព សភា; ពង្រីកតួនាទីនៃស្ថាប័ននីតិបញ្ញត្តិក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ហើយបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ច ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ ក្នុងការរស់នៅ សិក្សា វិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ; បន្តពង្រីក យន្តការសម្របសម្រួលនៅវេទិកាសភាពហុភាគី ដូចជាសហភាពអន្តរសភាអន្តរជាតិ (IPU) គាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការ យកចិត្តទុកដាក់ដូចគ្នាផងដែរ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់វៀតណាមក្នុងការពង្រឹង ទំនាក់ទំនងជាមួយប្រទេសមិត្តជាប្រពៃណីនៅអាមេរិកឡាទីន ហើយបំណងចង់ជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអ៊ុយរូហ្គាយ។

ចំណែកឯភាគីអ៊ុយរូហ្គាយវិញ ថ្នាក់ដឹកនាំរដ្ឋសភាអ៊ុយរូហ្គាយបានចាត់ទុកថា កិច្ចសហប្រតិបត្តិការជាមួយវៀតណាមគឺជាឱកាសដ៏ធំសម្រាប់ដំណើរការសមាហរណកម្មតំបន់និងអន្តរជាតិរបស់អ៊ុយរូហ្គាយ ព្រមទាំងបញ្ជាក់ថា ការបើកស្ថានទូត អ៊ុយរូហ្គាយប្រចាំនៅទីក្រុងហាណូយបានបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំ ប្រឹងប្រែងរបស់អ៊ុយរូហ្គាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឆ្ពោះទៅរកការកសាង ទំនាក់ទំនងយូរអង្វែង។

បន្ទាប់ពីជំនួបពិភាក្សាការងារ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានព្រឹទ្ធសភា រួមជាមួយប្រធានសភាជាន់ទាបអ៊ុយរូហ្គាយបានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយព្រឹទ្ធសភា និងសភាជាន់ទាបអ៊ុយរូហ្គាយ។ នេះជាលើកដំបូងដែលរដ្ឋសភាវៀតណាម និងស្ថាប័ន នីតិប្បញ្ញត្តិទាំងពីរនៃប្រទេសអ៊ុយរូហ្គាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបត្តិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ទាំងព្រឹទ្ធសភា និងសភា ជាន់ទាបអ៊ុយរូហ្គាយ ក៏ដូចជាគណបក្សនយោបាយនានានៅអ៊ុយរូហ្គាយ ចំពោះការ ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញជាសក្ខីភាពនៅពិធីចុះហត្ថលេខាលើសេចក្តីសម្រេចចិត្ត បង្កើតក្រុមសមាជិក សភាមិត្តភាព អ៊ុយរូហ្គាយ-វៀតណាមដោយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ ទាបអ៊ុយរូហ្គាយ; ជាសក្ខីភាពក្នុងពិធីបង្ហាញក្រុមសមាជិកសភាមិត្តភាព អ៊ុយរូហ្គាយ - វៀតណាម និងក្រុមសមាជិកសភាមិត្តភាពវៀតណាម-អ៊ុយរូហ្គាយផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top