ចំពោះប្រទេសជិតខាង លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអញ្ជើញ ទៅបំពេញទស្សនកិច្ច និងធ្វើការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលរួមកិច្ចប្រជុំកំពូលលើកដំបូងរវាងរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀត ណាម; បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ។ ក្រៅពីនោះ លោកប្រធានរដ្ឋសភាក៏បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ បង់ក្លាដែស និងប៊ុលហ្គារីផងដែរ។
ចំណែកវេទិកាពហុភាគីវិញ លោកប្រធានរដ្ឋសភាបានចូលរួមមហាសន្និបាត AIPA លើកទី ៤៤ នៅប្រទេសឥណ្ឌូនេស៊ី។ សកម្មភាពកិច្ចការបរទេសដ៏សំខាន់មួយ កាលពីឆ្នាំមុនគឺសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ ដែលរដ្ឋសភាវៀត ណាមធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ តាមនោះបានបញ្ជាក់ពីការចូលរួមយ៉ាង សកម្ម ម្ចាស់ការ និងប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមក្នុងសហភាពអន្តរ សភា (IPU)។
អំពីអាទិភាពនៃសកម្មភាពកិច្ចការបរទេសក្នុងឆ្នាំនេះ ប្រធានគណៈកម្មាធិការកិច្ច ការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថា សកម្មភាពកិច្ចការបរទេស របស់រដ្ឋសភាគួរតែអនុវត្តន៍យ៉ាងសកម្ម និងម្ចាស់ការនូវក្របខ័ណ្ឌទំនាក់ទំនងជាមួយ ដៃគូសំខាន់ៗជាច្រើនរបស់វៀតណាម ដែលបានបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីធានា បាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីបម្រើដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ៕