បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាមនីតិ កាលទី១៣ នាព្រឹកថ្ងៃទី២៤ ខែមិនា បណ្ដាសមាជិកសភាបានពិភាក្សា អំពីលទ្ធផល អនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ លទ្ធផលអនុវត្តន៍ផែនការ៥ឆ្នាំ ២០១១-២០១៦ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៥ឆ្នាំ២០១៦-២០២០។ សមា ជិកសភាជាច្រើនបានចាត់ទុកថា ដោយការខំប្រឹងប្រែងរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលស្ថានភាពសេដ្ឋកិច្ចសង្គម របស់វៀតណាម ទទួលបានលទ្ធផលសកម្មជាច្រើន។ ក្នុងដំណាក់កាល៥ឆ្នាំ២០១១-២០១៥ វៀត ណាមម្ចាស់ការបាននូវអតិផរណា ហើយម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព។ ក្រុមសមាជិកសភាបានស្នើរថា ក្នុងដំណាក់កាល ២០១៦-២០២០ រដ្ឋាភិបាលត្រូវការដំណោះស្រាយ ជាក់ស្ដែងក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ អភិវឌ្ឍន៍ ប្រព័ន្ធគមនាគមន៍ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។
ទិដ្ឋភាពនៃអង្គប្រជុំរបស់រដ្ឋសភា
ចំពោះផែនការប្រើប្រាស់ដីធ្លីក្នុងរយៈពេល៥ឆ្នាំ២០១៦-២០២០ សមាជិកសភាបានសំដែងការព្រួយបារម្ភ ចំពោះស្ថានការណ៍បម្រែបម្រួលអាកាសធាតុ កំពុងកើតមានឡើងនៅតំបន់ភាគកណ្ដាលតំបន់ Tay Nguyen និងតំបន់ដីសណ្ដទន្លេCuu Long ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។ សមាជិកសភាមួយចំនួនចាត់ទុកថា ការលៃទុកផ្ទៃដីដ៏សមស្របដើម្បីអភិវឌ្ឍន៍ការ ដាំដុះព្រៃឈើគឺជាដំណោះស្រាយយូរអង្វែងសំដៅទប់ស្កាត់គ្រោះរាំងស្ងួតនិងការ ជ្រាបចូលនៃទឹកប្រៃ។ លោក Hoang Ngoc Dung សមាជិកសភាមណ្ឌល Son La ចាត់ទុកថា៖ “គោលនយោបាយស្ដីអំពីកិច្ចការពារ និងអភិវឌ្ឍន៍ព្រៃឈើនាបច្ចុប្បន្នមិនទាន់ឆ្លើយតបនឹងសំណូមពរចាំបាច់ អំពីបរិស្ថាននិងបម្រែបម្រួលអាកាសធាតុទេ។ ក្នុងអាណត្តិថ្មីគប្បីផ្លាស់ប្ដូរគោលនយោបាយ និងច្បាប់ស្ដីអំពីកិច្ចការពារនិងអភិវឌ្ឍន៍ ព្រៃ។ នេះជាបញ្ហាដ៏មានសារៈសំខាន់ ដែលជះឥទ្ធិពលទៅលើសុវត្ថិភាព និងកម្លាំងរស់របស់ខឿនសេដ្ឋកិច្ច”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម