• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមផ្តល់ជូនរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជានូវសំភារៈបរិក្ខារសុខាភិបាលសម្រាប់ការទប់ស្កាត់ការឆ្លង COVID-19

អំណោយនេះ បានបង្ហាញពីមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរវៀតណាម-កម្ពុជា។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានអញ្ជើញប្រគល់ជូនតំណាងរដ្ឋសភា ព្រឹទ្ធសភាកម្ពុជានូវសំភារៈបរិក្ខារពេទ្យដែលជាអំណោយរបស់រដ្ឋសភាវៀតណាម


នាព្រឹកថ្ងៃទី ២០ ខែឧសភា នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើងពិធីប្រគល់អំណោយជាសំភារៈបរិក្ខារសុខាភិ បាល ដែលជាជំនួយរបស់រដ្ឋសភាវៀតណាមជូនចំពោះរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ដើម្បីរួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាល ដាល នៃ COVID-19។

អំណោយនេះ បានបង្ហាញពីទឹកចិត្តស្មោះត្រង់របស់រដ្ឋសភា និងប្រជាជនវៀតណាម ដើម្បីចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជា ហើយសង្ឃឹមថា អំណោយនេះនឹងរួមចំណែកជាកម្លាំងចលករ ទាំងខាងសំភារៈនិងស្មារតីដើម្បីជួយប្រជាជនកម្ពុជាយកឈ្នះលើជំងឺរាតត្បាត COVID-19 យ៉ាងឆាប់ៗ។

លោក ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម ដែលផ្តល់អំណោយជាសំភារៈបរិក្ខារសុខាភិបាលនាពេលនេះ ដល់សភាកម្ពុជា។ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា អំណោយនេះបានបង្ហាញពីមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរកម្ពុជា-វៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top