• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមនីតិកាលទី១៥ បន្តសម័យប្រជុំលើកទី ៧

ការវិនិយោគលើគម្រោងផ្លូវល្បឿនលឿន នឹងដោះស្រាយការកក់ស្ទះអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។
ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា។ រូបថត៖ quochoi.vn

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បន្តកម្មវិធីនៃសម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាម នីតិកាលទី ១៥ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោក Tran Thanh Man រដ្ឋសភាបានពិភាក្សាអំពី គោលការណ៍វិនិយោគលើគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងប៉ែកខាងលិច កំណាត់ផ្លូវ Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)" និងពិភាក្សាស្ដីពីការកែសម្រួលគោលការណ៍វិនិយោគកម្មវិធីគោលដៅជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០។

ពិភាក្សាអំពីគោលការណ៍គម្រោងវិនិយោគ សាងសង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងប៉ែកខាងលិច កំណាត់ផ្លូវ Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc) សមាជិកសភាបានឯកភាពគ្នាអំពីភាពចាំបាច់លើការវិនិយោគសាងសង់គម្រោង។ តាមនោះ សុក្រិតបណ្ដាញផ្លូវគោកល្បឿនលឿនជាជំហានៗបើកលំអអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់នានា។ លោក Dieu Huynh Sang សមាជិកសភាខេត្ត Binh Phuoc បានឲ្យដឹងថា៖

គម្រោងនេះមានអត្ថន័យដ៏សំខាន់ តភ្ជាប់តំបន់ខ្ពង់រាបកណ្ដាលជាមួយតំបន់ណាមបូខាងកើត តំបន់ណាមបូខាងលេច និងទីក្រុងហូជីមិញ។ ការវិនិយោគលើគម្រោងផ្លូវល្បឿនលឿន នឹងដោះស្រាយការកក់ស្ទះអំពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ បង្កើតលំហថ្មី កម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខនៅតំបន់ណាបូខាងកើត និងតំបន់ខ្ពង់រាបកណ្តាល

នាព្រឹកថ្ងៃដដែល រដ្ឋសភាបានពិភាក្សាអំពីការកែសម្រួលគោលការណ៍វិនិយោគកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៣។ សមាជិកសភាបានស្នើឲ្យរដ្ឋាភិបាលពិចារណា បំភ្លឺ និងកំណត់វិស័យជាក់ស្ដែង ជាពិសេសគឺវិស័យសុខាភិបាល និងអប់រំ ដើម្បីផ្ដោតសំខាន់លើតំបន់ដែលមានស្ថានភាពលំបាក លំបាកពិសេស និងឃុំទើបសម្រេចកម្មវិធីជនបទថ្មីផងដែរ៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top