“ដំណើរទស្សនកិច្ចផ្លូវការលើកនេះ ធ្វើឡើងនៅមុនមហាសន្និបាត AIPA លើក ទី៤៥ ដែលឡាវជាប្រទេសម្ចាស់ផ្ទះ មិនត្រឹមតែជាឱកាសល្អដើម្បីពង្រឹងការជឿទុក ចិត្តយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការសភារវាងប្រទេស ទាំងពីរ បង្ហាញពីការបន្តអនុវត្តន៍គោលជំហរធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ទូលំទូលាយនិងគ្រប់ជ្រុងជ្រោយ លើកកំពស់កិច្ចបរទេសពហុភាគី; ព្រមទាំងអះអាង តួនាទីរបស់រដ្ឋសភាវៀតណាមដែល រួមចំណែកយ៉ាងសកម្ម ម្ចាស់ការ និងជាក់ស្ដែង ទៅក្នុងខ្លឹមសាររបស់ AIPA។ ក្រៅពីនោះ គាំទ្រឡាវក្នុងតួនាទីជាប្រធាន AIPA រួម ជាមួយសភាសមាជិក AIPA ពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ជំរុញទំនាក់ ទំនងរវាង AIPA និងដៃគូ; ពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាវៀត ណាមជាមួយសភា សមាជិក AIPA និងអ្នកសង្កេតការណ៍របស់ AIPA ផងដែរ”។
លោកឯកអគ្គរដ្ឋទូត Nguyen Minh Tam បានចាត់ទុកថា នាពេលខាងមុខ រដ្ឋសភានៃប្រទេសទាំងពីរត្រូវបន្តផ្តោតការយកចិត្តទុកដាក់លើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិបញ្ញត្តិ ការត្រួតពិនិត្យកំពូល និងសម្រេច លើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ លើសពីនេះ ភាគីទាំងពីរនឹងបន្តសម្របសម្រួល យ៉ាងជិតស្និទ្ធ គាំទ្រគ្នាទៅវិញទៅមក និងផ្លាស់ប្តូរគោលជំហរលើបញ្ហាអន្តរជាតិ និង តំបន់នៅក្នុងវេទិកាអន្តរសភាតំបន់ និងអន្តរជាតិ៕