• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវផ្លាស់ប្តូរបទពិសោធន៍ការងារ

ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងភរិយាអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane និងភរិយា (រូបថត៖ VOV)
 
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវលោក Xaysomphone Phomvihane អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរជួបពិភាក្សាការងារ (រូបថត៖ VOV)


នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានធ្វើជាសហប្រធានសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងអាណត្តិកន្លងមកនេះ រដ្ឋសភានៃប្រទេសទាំងពីរបានរៀបចំសិក្ខាសាលាប្រធានបទចំនួន ៨ ក្នុងនោះមានសិក្ខាសាលាចំនួន ៤ ដែលដឹកនាំដោយប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ និងរដ្ឋសភានីតិកាលទី៩ នៃប្រទេសឡាវក៏បានបើកកិច្ចប្រជុំគណៈកម្មាធិការកាលពីខែតុលាមុនដែរ។ តាមរយៈសិក្ខាសាលានេះ រដ្ឋសភានៃប្រទេសទាំងពីរបានចែករំលែកបទពិសោធន៍ដ៏មានតម្លៃជាច្រើនក្នុងវិស័យប្រតិបត្តិការនានា។

ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane សង្ឃឹមថា នាពេលខាងមុខ គណៈ កម្មាធិការ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនៃរដ្ឋសភាវៀតណាម និងឡាវ នឹងបន្តជួបប្រាស្រ័យ ផ្លាស់ប្តូរមេរៀនបទពិសោធន៍ ដើម្បីរដ្ឋសភាឡាវ លើកកំពស់គុណភាពសកម្មភាពក្នុងនីតិបញ្ញត្តិថែមទៀត។

នៅក្នុងសិក្ខាសាលានេះ សមាជិកនៃគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវបានពិភាក្សាលើខ្លឹមសារដូចខាងក្រោម៖ យន្តការទទួលពាក្យបណ្តឹងតវ៉ាពីប្រជាជន ជាពិសេសការសម្រេចចិត្តក្នុងវិស័យតុលាការ; ទំនួលខុសត្រូវរបស់អាជ្ញាធរនៅក្នុងសម័យសួរដេញដោល; ដំណើរការនៃការទទួលបានការបោះឆ្នោតទំនុកចិត្ត; ការសិក្សានិងធ្វើវិសោធនតាមនីតិវិធីនៃច្បាប់មួយដែលអាចធ្វើសោធនកម្មច្បាប់ជាច្រើន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។

Top