• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាវៀតណាមត្រៀមរៀបចំយ៉ាងល្អបំផុតសម្រាប់មហាសន្និបាត AIPA - ៤២

ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមមហាសន្និបាត AIPA -៤២ តាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សានីតិកម្មនៃព្រះរាជាណាចក្រព្រុយណេ ប្រធាន AIPA - ៤២ លោក Abdul Rahman Taib។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

នារសៀលថ្ងៃទី ១៦ ខែសីហានៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមដែលចូលរួមមហាសន្និបាតអន្តរសភាលើកទី ៤២ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA - 42) ) នឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែសីហា ដឹកនាំដោយព្រះរាជាណាចក្រព្រុយណេ ប្រធាន AIPA - ៤២។
 

ប្រធានរដ្ឋសភា Vuong Dinh Hue ដឹកនាំកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)



ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមមហាសន្និបាត AIPA -៤២ តាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សានីតិកម្មនៃព្រះរាជាណាចក្រព្រុយណេ ប្រធាន AIPA - ៤២ លោក Abdul Rahman Taib។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការទូតសភាត្រូវរួមចំណែកលើកកំពស់ឋានៈ រូបភាពនិងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់និងនៅលើពិភពលោក។ លោកប្រធានរដ្ឋសភាបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការកិច្ចការបរទេសនិងការិយាល័យរដ្ឋសភា ត្រូវពន្លឿនដំណើរការត្រៀមរៀបចំនិងធានាគុណភាពនៃខ្លឹមសារដែលចូលរួមរបស់គណៈប្រតិភូរដ្ឋសភាជាន់ខ្ពស់វៀតណាម នៅ ឯមហាសន្និបាត AIPA - ៤២។ គណៈកម្មាធិការកិច្ចការបរទេសបានបញ្ចប់ជាបន្ទាន់នូវគម្រោងចូលរួមរបស់គណៈប្រតិភូ ដោយបង្ហាញយ៉ាងច្បាស់នូវទស្សនៈរបស់រដ្ឋសភាវៀតណាមចំពោះរាល់បញ្ហាដែលបានលើកមកពិភាក្សានិងសម្រេចនៅក្នុងមហាសន្និបាត AIPA -៤២។ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ដ៏ស្មុគស្មាញ ដូចសព្វថ្ងៃនេះលោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមត្រូវបញ្ជាក់យ៉ាងច្បាស់ពីទស្សនៈរបស់ខ្លួនលើកិច្ចសហប្រតិបត្តិការរវាងសភាជាសមាជិក AIPA និងបណ្តាប្រទេសអាស៊ានក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ រួមទាំងកិច្ចសហប្រតិបត្តិការនិងការចែករំលែកវ៉ាក់សាំងការពារជំងឺកូវីដ ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top