• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាពិភាក្សាអំពីសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម)

បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានចំណាយពេលពេញមួយថ្ងៃដើម្បីពិភាក្សានៅសាលប្រជុំអំពីខ្លឹមសារមួយចំនួនដែលមានមតិផ្សេងៗគ្នាអំពីសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម )។
រដ្ឋសភាពិភាក្សាអំពីសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម)។ រូបថត៖  VNA

សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម )ត្រូវបានសមាជិករដ្ឋសភាផ្ដល់មតិចំនួនពីរលើកនៅក្នុងសម័យប្រជុំលើកទី៤ និងទី៥ ហើយត្រូវបានរៀបចំប្រមូលមតិយោបល់ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងរដ្ឋាភិបាលបានបើកកិច្ចប្រជុំជាច្រើនលើក ដើម្បីសុក្រិត សេចក្តីព្រាងច្បាប់ ហើយត្រូវបានដាក់ជូនសន្និបាតសមាជិកសភាឯកទេស។ ជាមូលដ្ឋាន សេចក្ដីព្រាងច្បាប់ត្រូវបានកែសម្រួល បំពេញបន្ថែម និងត្រូវបានសុក្រិតពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នសេចក្ដីព្រាងច្បាប់នៅតែមានខ្លឹមសារ និងបញ្ហាសំខាន់ៗមួយចំនួនដែលមិនទាន់បានឯកភាពគ្នានៅឡើយ។ លោក Duong Khac Mai សមាជិកសភាខេត្ត Dak Nong បានឲ្យដឹងថា៖

“យោងតាមបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ភូមិបាល ការប្រើប្រាស់ដីធ្លីសម្រាប់សកម្មភាពរ៉ែរួមមានការសិក្សាដីធ្លី ធ្វើអាជីវកម្មរ៉ែ និងតំបន់ដែលមានគម្រោងឧបត្ថម្ភតែប៉ុណ្ណោះ។ ខ្ញុំស្នើថាគប្បីមានបទប្បញ្ញត្តិជាក់លាក់បន្ថែមទៀតចំពោះប្រភេទដីធ្លីធ្វើអាជីវកម្មរ៉ែ។ តាមនោះ ចាំបាច់ត្រូវបំពេញបន្ថែមក្នុងសេចក្តីព្រាងច្បាប់ភូមិបាលនូវប្រភេទដីធ្លីក្នុងតំបន់បម្រុងរ៉ែ”។

ដោយផ្អែកលើមូលដ្ឋាននៃការទទួលមតិយោបល់របស់សមាជិកសភាក្នុងសម័យប្រជុំលើកទី ៦ ស្ដីពី សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម )គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើរបាយការណ៍ និងសុំមតិយោបល់ពីរដ្ឋសភាស្ដីពីវិធានការពិនិត្យនិងអនុម័តលើសេចក្ដីព្រាងច្បាប់នេះ ក្នុងស្មារតីនៃការធានាគុណភាពនៃសេចក្ដីព្រាងច្បាប់ ឆ្លើយតបនឹងតម្រូវការ និងលទ្ធភាពជាក់ស្តែងផងដែរ៕

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top