• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាពិភាក្សាអំពីការបង្កើតទីក្រុង ដុងណាយ ក្រោមឱវាទមជ្ឈិម និងបញ្ហាសេដ្ឋកិច្ចសង្គម

នៅថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមនីតិកាលទី ១៦ បានចាប់ផ្តើមដំណាក់កាលទី២នៃសម័យប្រជុំលើកទី១។
រូបថតឧទាហរណ៍៖ VOV

នៅពេលព្រឹក រដ្ឋសភាបានស្តាប់បទបង្ហាញ របាយការណ៍ត្រួតពិនិត្យ និងពិភាក្សាជាក្រុមៗអំពី៖ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយទម្លុះទម្លាយមួយចំនួនសម្រាប់ការអភិវឌ្ឍវប្បធម៌វៀតណាម; ការបង្កើតទីក្រុងដុងណាយ (Dong Nai) ក្រោមឱវាទមជ្ឈិម។

នៅពេលរសៀល រដ្ឋសភាពិភាក្សានៅសាលប្រជុំ អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៥ និងស្ថានភាពក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៦; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល ២០២៦-២០៣០ និងការងារអនុវត្តការសន្សំសំចៃ និងប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយក្នុងឆ្នាំ២០២៥៕

តាម vovworld.vn/km-KH

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

ទីក្រុងហូជីមិញអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយភ្ជាប់នឹងយុត្តិធម៌សង្គមនិងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន

នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតមកពីសង្កាត់មួយចំនួន កាលពីរសៀលថ្ងៃទី១១ ខែឧសភា លោក ត្រឹន លូក្វាង លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានឲ្យដឹងថា ទីក្រុងកំពុងខិតខំប្រឹងប្រែងធានាភាពសុខដុមរមនារវាងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយនឹងយុត្តិធម៌សង្គម ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងការដោះស្រាយបញ្ហានានាក្នុងទីក្រុង។

Top