• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាបញ្ចប់សម័យប្រជុំសួរដេញដោល-ឆ្លើយសំណួរដេញដោល

នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានបញ្ចប់សម័យប្រជុំសួរ ដេញដោល-ឆ្លើយសំណួរដេញដោលក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥។ មុននោះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញធ្វើការបកស្រាយនិងឆ្លើយសំណួរដេញដោលរបស់សមាជិករដ្ឋសភា។
  ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ quochoi.vn)  

អញ្ជើញរាយការណ៍ និងបកស្រាយនៅចំពោះមុខរដ្ឋសភា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ បន្តងើបឡើងវិញជាវិជ្ជមាន។ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ជាមធ្យម (CPI) ក្នុងរយៈពេល ១០ ខែបានកើនឡើង ២,៨៩%។ ទុនវិនិយោគបរទេស (FDI) ដែលសម្រេចបាន   ១៧,៤៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ការនាំចេញ និងនាំចូលសរុបឈានដល់ ៦១៦ ពាន់លានដុល្លារ កើនឡើង ១៤,១% ការនាំចេញហួសកម្រិតចំនួន ៩,៤ ពាន់លានដុល្លារ។ មានអាជីវកម្មដែលទើបបង្កើតនិងបើកសកម្មភាពឡើងវិញជាង ១៧៨.០០០អង្គភាព។

ឆ្លើយតបនឹងសំណួរអំពីគោលការណ៍ និងទិសដៅគោលនយោបាយការបរទេសរបស់វៀតណាមនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមបន្តគោលនយោបាយការបរទេសឯករាជ្យ ភាពជឿជាក់លើខ្លួនឯង ពិពិធកម្ម និងពហុភាគី ដែលជាមិត្តល្អ និងជាដៃគូដែលអាចទុកចិត្តបានសម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ វៀតណាមគឺជាសមាជិកដែលមានទំនួលខុសត្រូវជាមួយសហគមន៍អន្តរជាតិ។

ទាក់ទិននឹងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមបានគ្រប់គ្រងជាមូលដ្ឋាននៃជំងឺរាតត្បាត។ គោលជំហររបស់រដ្ឋាភិបាលគឺដាក់សុខភាពប្រជាជនជាចម្បង។ យ៉ាងណាមិញ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ តែងតែមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូល និងចូលរួមឧបត្ថម្ភពីមិត្តភក្តិអន្តរជាតិ។ រដ្ឋាភិបាលនឹងរៀបចំសន្និសីទបូកសរុបការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីដកចេញមេរៀន និងបទពិសោធន៍។

ចំពោះការធានាសន្តិសុខសង្គម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ការងារសន្តិសុខសង្គមមិនដែលបានអនុវត្តល្អដូចពេលនេះទេ។ ជាក់ស្តែង រដ្ឋាភិបាលបានចំណាយប្រាក់ចំនួន ៨៧.០០០ ពាន់លានដុង (ជិត ៣,៥ ពាន់លានដុល្លារ) លើការងារសន្តិសុខសង្គម ហើយកំពុងសាងសង់ផ្ទះចំនួន ១ លានខ្នងសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប។ នាពេលខាងមុខ នឹងមានការដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរដ្ឋការ និងបុគ្គលិក  ក៏ដូចជាដំឡើងប្រាក់ឧបត្ថម្ភសម្រាប់និវត្តជនផងដែរ។

នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រធានសាខា បានឆ្លើយដោយចំៗ ចម្លើយលើសំណួរដែលបានសួរ និងបំភ្លឺបញ្ហាជាច្រើនដែលគណៈប្រតិភូលើកឡើង; ផ្តល់នូវដំណោះស្រាយជាក់ស្តែង ប្រសិទ្ធភាព និងអាចធ្វើទៅបានក្នុងរយៈពេលភ្លាមៗ និងរយៈពេលវែង។ ជាពិសេស ប្តេជ្ញាជម្នះលើចំណុចខ្វះខាតនាពេលអនាគតដ៏ខ្លីខាងមុខ។

ក្នុងរយៈពេល ២ថ្ងៃកន្លះ  នៃការសួរដេញដោល សមាជិកសភាចំនួន ២៤៥ នាក់ បានចុះឈ្មោះចូលរួមផ្តល់សំណួរដេញដោល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

សន្និសីទនេះធ្វើឡើងក្នុងទម្រង់ជាការរួមបញ្ចូលគ្នាដោយផ្ទាល់និងតាមអនឡាញ ដោយតភ្ជាប់ បញ្តាញពីទីស្នាក់ការរដ្ឋាភិបាល ជាមួយទីស្នាក់ការកណ្តាលនៃខេត្ត-ក្រុងចំណុះមជ្ឈិម ចំនួន ៦៣ ទូទាំងប្រទេស។

Top