• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភានីតិកាលទី ១៥ ប្រារព្ធសម័យប្រជុំវិសាមញ្ញលើកទី ៩

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នៅវិមានរដ្ឋសភា (ហាណូយ) បានប្រារព្ធសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានអគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម, ប្រធានរដ្ឋ លោក លឿង គឿង, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងសមាជិក សមាជិការរដ្ឋសភា។ សម័យបើកនេះមានការផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍ ដើម្បីឲ្យអ្នកបោះឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេសបានទស្សនាតាមដានស្តាប់។
 
កិច្ចប្រជុំវិសាមញ្ញលើកទី៩នេះ ធ្វើឡើងដើម្បីពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ដោយផ្តោតសំខាន់លើការបម្រើដល់ការបង្រួមរបស់អង្គភាពស្របតាមសេចក្តីសម្រេចចិត្តលេខ១៨ របស់គណៈកម្មាធិការមជ្ឈិម (រូបថត៖ VNA)

អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានសង្កត់ធ្ងន់ថា៖ “សម័យប្រជុំវិសាមញ្ញនេះ មានអត្ថន័យសំខាន់ណាស់ ដោយផ្តោតការពិចារណាលើបញ្ហាបន្ទាន់ និងសម្រេចលើបញ្ហាចាំបាច់ជាច្រើន ដើម្បីបម្រើដល់បដិវត្តន៍នៃការរៀបចំឡើងវិញ និងបង្រួមក្បាលម៉ាស៊ីនស្ថាប័ន ឆ្លើយតបនឹងតម្រូវការខ្ពស់របស់ប្រទេសជាតិក្នុងយុគសម័យថ្មី។ នេះជាបញ្ហាដែលកំពុងទទួលបានការឯកភាព និងការស្រុះចិត្តគំនិតខ្ពស់ពីបក្ខជននិងប្រជាជន ហើយក៏ជាការបង្កើតមូលដ្ឋានសម្រាប់ការងាររៀបចំកម្មាភិបាលនៅមហាសន្និបាតបក្សលើកទី ១៤ ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ លើសពីនេះ រដ្ឋសភាបានពិចារណា និងសម្រេចជាបន្ទាន់សម្រាប់ការដោះស្រាយបញ្ហាជំពាក់ជំពិនអំពីរបៀបរបប   ជំរុញធនធាន និងបង្កើតលំហរអភិវឌ្ឍន៍ថ្មី ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលមហាសន្និបាតបក្សលើកទី១៣បានដាក់ចេញ”។

យោងតាមកម្មវិធីចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ រដ្ឋសភានឹងពិចារណា និងអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តជាច្រើន ដើម្បីរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលឡើងវិញ សម្រាប់រដ្ឋសភានីតិកាលទី ១៥។ រដ្ឋសភាក៏ពិចារណា និងអនុម័តដំណោះស្រាយ ដើម្បីដោះស្រាយការលំបាក និងឧបសគ្គភ្លាមៗ  ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ព្រមទាំងមានយន្តការ និងគោលនយោបាយជាក់ស្តែងសម្រាប់គម្រោង និងការងារមួយចំនួន។ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងដឹកនាំការងារកម្មាភិបាលមួយចំនួនដែលស្ថិតនៅក្រោមអំណាចរបស់ខ្លួន។

“សមាជិកសមាជិការសភានឹងផ្តល់យោបល់ប្រកបដោយគុណភាព និងតម្លាភាព ដើម្បីឲ្យខ្លឹមសារទាំងអស់ក្នុងរបៀបវារៈនៃសម័យប្រជុំត្រូវបានពិចារណា និងអនុម័តដោយមានការឯកភាព និងការស្រុះចិត្តគំនិតខ្ពស់បំផុត បំពេញតម្រូវការជាក់ស្តែង និងភារកិច្ចនយោបាយ ដោយបំពេញតាមការរំពឹងទុករបស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេស”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នា​រសៀលថ្ងៃទី៨ ខែតុលា នៅទីស្នាក់ការ​មជ្ឈិមបក្ស (ហាណូយ) សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំបិទ​ បន្ទាប់ពីធ្វើការរយៈពេលបួនថ្ងៃ (ថ្ងៃទី៥-៨ ខែតុលា)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ​ជាច្រើន ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមអនុម័ត។

Top