• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភានិងរដ្ឋាភិបាលឯកភាពគ្នាដោះស្រាយការលំបាកនិងឧបសគ្គក្នុងការតាក់តែងច្បាប់

ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា សម័យប្រជុំលើកទី៨ គឺជាសម័យប្រជុំនៃ “កំណត់ត្រា” ព្រោះមានចំនួនសេចក្តីព្រាង ច្បាប់ដែលត្រូវបានអនុម័ត និងផ្ដល់មតិយោបល់ ខ្ពស់បំផុតចាប់ពីដើមអាណត្តិមក។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៥ តុលា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំរវាងគណៈកម្មាធិការទទួលបន្ទុកកិច្ចការបក្សរបស់រដ្ឋាភិបាល និងគណៈ កម្មាធិការទទួលបន្ទុកកិច្ចការបក្សរបស់រដ្ឋសភា អំពីសម័យប្រជុំលើកទី ៨ រដ្ឋសភា វៀតណាមនីតិកាលទី ១៥។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ។ ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា សម័យប្រជុំលើកទី៨ គឺជាសម័យប្រជុំនៃ “កំណត់ត្រា” ព្រោះមានចំនួនសេចក្តីព្រាង ច្បាប់ដែលត្រូវបានអនុម័ត និងផ្ដល់មតិយោបល់ ខ្ពស់បំផុតចាប់ពីដើមអាណត្តិមក៖
“រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ពិសេស និងផ្តល់ធនធាន អាទិភាពដល់ការត្រៀមរៀបចំសេចក្ដីព្រាងច្បាប់ដើម្បី ដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត តាមនោះដោះស្រាយការលំបាក និងឧបសគ្គ រំដោះធនធានឲ្យបានទាន់ពេល វេលាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្នុងស្ថានភាពប្រទេសជាតិនាបច្ចុប្បន្ន ដោយស្មារតីថ្មីក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ យើងត្រូវធ្វើការ ច្រើនថែមទៀត សកម្ម ឆាប់រហ័សនិងខ្លាំងក្លាថែមទៀត ដើម្បីរួមគ្នាស្ទុះឈានទៅមុខ និងអភិវឌ្ឍន៍ប្រទេសជាតិ”។
ថ្លែងមតិបិទកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកទី ៨ រដ្ឋសភានឹងពិភាក្សានិងសម្រេចលើបញ្ហាជាច្រើន ដើម្បីដោះស្រាយការលំបាក និងឧបសគ្គនានាទាក់ទងនឹងស្ថាប័ន គោលនយោបាយ រំដោះធនធាន ការជំនះលើចំណុចកកស្ទះ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាការពារជាតិ សន្តិសុខ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top