• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក

​លោកនាយ ឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានសម្ដែងនូវ គោលបំណងថា នា​ពេល​ខាង​មុខ​ លោកឯកអគ្គរដ្ឋទូតអាមេរិកបន្តមានការរួម វិភាគទានដ៏សកម្ម​ក្នុងការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​សហប្រតិ​បតិ្តការរវាង ប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងក្រសួងនគរបាលវៀតណាមជាមួយ ស្ថាប័នសមត្ថកិច្ច​នានារបស់អាមេរិកអំពីបញ្ហាមួយចំនួនដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ។
 
ក្នុងជំនួបជាមួយ​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel Kritenbrink កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅរដ្ឋធានី​ហាណូយ លោកនាយ ឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួង​នគរ​បាល​វៀត​ណាម​បាន​សម្ដែង​នូវ​​គោល​បំណងថា នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតអាមេរិកបន្តមានការរួម វិភាគទាន​ដ៏សកម្ម​ក្នុង​ការ​ពង្រឹង​និង​ពង្រីកទំនាក់ទំនងសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរ ក៏ដូចជាទំ​នាក់​ទំនង​រវាងក្រ​សួងនគ​របាលវៀតណាមជាមួយ ​ស្ថាប័នសមត្ថកិច្ចនានារបស់​អាមេរិក​អំពីបញ្ហា​មួយចំនួន​ដែល​ភាគីទាំង​ពីរ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នាផងដែរ។
 
ចំណែក​ឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានអះអាងថា នឹងជំរុញ​យ៉ាង​ខ្លាំង​ក្លានូវ​ទំនាក់​ទំនង​សហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមជាមួយស្ថាប័នសមត្ថកិច្ចនានារបស់អាមេរិក ដោ​យ​ចាត់ទុកនេះជាកត្តា សំខាន់ក្នុងការ​ពង្រឹង​ជំនឿទុក​ចិត្តនិង​ជំរុញទំនាក់​ទំនង​សហប្រតិ​បតិ្តកា​រទ្វេភាគី​អោយកាន់តែមានប្រសិទ្ធភាព ជាក់ស្ដែងពីមួ​យថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងតម្រូ​វការ​ អភិវឌ្ឍហើយ​នាំមកនូវ​ផលប្រយោជន៍​ពិតៗសម្រាប់ប្រជាជននៃប្រ​ទេសទាំងពីរ៕​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top