• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីការបរទេសអាស៊ានជួបជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស


 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នៅក្នុងជំនួប (រូបថតៈ TTXVN) 
 

 ក្នុងក្រប​ខ័ណ្ឌនៃបណ្តាសកម្មភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥២ (AMM-52) នៅ​ទីក្រុង​​បាងកក (ប្រទេសថៃ) នោះ នារល្ងាចថ្ងៃទី៣០ ខែកក្កដា ឧបនាយក​រដ្ឋមន្ត្រី​និង​ជារដ្ឋ​មន្ត្រី​ការ​បរទេស​វៀត​ណាម​ លោក Pham Binh Minh បានអញ្ជើញរួមជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ានជួបពិភាក្សាការ ងារ ជាមួយ​តំណាង​គណៈកម្មការអន្តររដ្ឋាភិបាល​អាស៊ានទទួលបន្ទុក​សិទ្ធិមនុស្ស (AICHR)។
 
ក្នុង​ជំនួបនេះ រដ្ឋមន្រ្តីទាំងអស់បានស្តាប់នូវរបាយការណ៍របស់តំណាង AICHR ស្តីពីស្ថាន​ភាព​និង​លទ្ធផល​ទទួល​បាន​របស់ AICHR ក្នុងរយៈពេលកន្លងមក ព្រមទាំងផ្តល់ជាយោបល់ស្តីពីទិសដៅធ្វើសកម្មភាពរបស់ AICHR  នាពេល​ខាងមុខ ក្នុងនោះមានការកសាងកម្មវិធីអាទិភាពឆ្នាំ ២០២០ និងផែនការសកម្មភាពររបស់ AICHR សម្រាប់​ដំណាក់​កាល ២០២១-២០២៥ ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ក្នុង​ការ​កសាង​សហគមន៍​ឆ្ពោះទៅប្រជាជននិងយកប្រជាជនជាមជ្ឈមណ្ឌល។
 
នាថ្ងៃដដែល​ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានចូលរួម​កិច្ច​ប្រជុំស្តីពី​សន្ធិសញ្ញា​អាស៊ី​អាគ្នេយ៍ ដោយគ្មានអាវុធនុយក្លេ​អ៊ែរ (SEANWFZ)។ ថ្លែងនៅឯកិច្ចប្រជុំ​នេះ ឧបនាយក​រដ្ឋមន្រ្តី​​និង​ជារដ្ឋមន្រ្តីការបរទេស លោ​ក Pham Binh Minh បានស្នើអោយអាស៊ាន ផ្តោ​តលើកា​​រជំរុញ​កិច្ចសហប្រតិ​បត្តិការ​ លើវិស័យសន្តិសុខនិងសុវត្ថិភាពនុយក្លេអ៊ែរនៅក្នុ​ងតំបន់ ដោយផ្តោត​លើការលើក​កម្ពស់​សមត្ថ​ភាព​បង្ការ និងត្រៀមខ្លួនជាស្រេចដើម្បី​ឆ្លើយតបនឹងឧប្បត្តិហេតុវិទ្យុ​សកម្ម បង្កើនកិច្ច​សហប្រតិបត្តិការ​រវាងស្ថាប័ន​ជំនាញ​ខាង​ ថាមពលបរមាណូនិងការទប់ទល់នឹងគ្រោះមហន្តរា​យជាដើម។ ទន្ទឹម​នឹង​នេះ លើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់ SEANWFZ ក្នុងកិច្ចខិតខំប្រឹង​ប្រែង​រួម​របស់​អន្តរជាតិ​​ក្នុងការបង្ការ​ប្រឆាំងការផ្សព្វផ្សាយអាវុធ​នុយក្លេអ៊ែរ និងអាវុធប្រល័យលោកជាដើម។
 
នាយប់ថ្ងៃ​ទី ៣០ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានចូលរួម​ពិធីជប់លៀង​និងជួបធ្វើការជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអា​ស៊ាន។
 
ក្នុងសកម្មភាព​ពាក់ព័ន្ធនានា នារសៀលថ្ងៃទី ៣០ ខែកក្កដានេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc​ Dung បានទទួលជួបជាមួយអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Vijay Thakur Sing ដើម្បីពិភាក្សា​ពីវិធាន​ការណ៍នានាសំដៅជំរុញទំនាក់ទំនង​ទ្វេភាគី។ ក្នុងជំនួបនេះ​ ភាគីទាំងពីរ​ក៏បានពិភាក្សា​អំពីស្ថានភាព​ក្នុង​តំបន់និងវិធាន​ការពង្រឹងកិច្ច​សហប្រតិបត្តិការ​រវាងឥណ្ឌា​ជាមួយ​អាស៊ានក៏​ដូច​ជាអនុតំ​បន់​ទន្លេមេ​គង្គ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចការងារ នៅសហរដ្ឋអាមេរិក ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រេស៊ីល

ដំណើរទស្សន កិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា មានគោលបំណងពង្រឹងទំនុកចិត្តផ្នែក នយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ និងនាំទំនាក់ ទំនងវៀតណាម - ប្រេស៊ីល ឱ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព។

Top