• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូនវៀតណាម៖ ផ្ដោតទៅលើគម្រោងគមនាគមន៍អន្តរតំបន់


 រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The នៅសម័យប្រជុំ (រូបថត៖ quochoi.vn)
 

នារ​សៀល​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី៨ រដ្ឋសភា វៀតណាម​បន្ត​ពិភាក្សា​អំពី​ស្ថាន​ភាព​សេដ្ឋកិច្ចសង្គមនិងថវិកា​រដ្ឋ។ រដ្ឋមន្រ្តីក្រសួង គមនាគមន៍ដឹកជញ្ជូនលោ​ក Nguyen Van The បាន​ស្រាយ​បំភ្លឺបញ្ហាមួយចំនួន ដែលសមាជិកសភាយកចិត្តទុកដាក់ស្ដីពីការធានាចរាចរណ៍អន្តរតំបន់និង គម្រោង​សំខាន់ៗ។ តាមលោករដ្ឋមន្រ្តីថា នាបច្ចុប្បន្ន វៀតណាមកំពុងមានផ្លូវ ជាតិចំនួន២៤៥០០គីឡូម៉ែត្រ​និង​ផ្លូវ​ហាយ​វែប្រមាណ២០០០គីឡូម៉ែត្រ។ នេះជា ផ្លូវដែលតភ្ជាប់បណ្ដាខេត្ត តំ​បន់ទូទាំងប្រទេស ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ វិស័យដឹកជញ្ជូនផ្លូវគោក។ ​រដ្ឋមន្រ្តីលោក Nguyen Van The បានថ្លែ​ង​ថា៖
 
“ចំពោះ​អាកាសចរណ៍ វៀតណាមមានព្រលានយន្តហោះចំនួន២២ដែល តភ្ជាប់អន្តរតំបន់យ៉ាងល្អណាស់។ រួម​ជាមួយ​គ្នានោះគឺផ្លូវសមុទ្រចំនួន៣២០០ គីឡូម៉ែត្រ ហើយក្រសួង​គមនាគមន៍​ដឹកជញ្ជូន​កំពុង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​នូវការ​ដឹក ជញ្ជូនតាមឆ្នេរសមុទ្រក៏ដូចជាខ្សែផ្លូវដែកចំនួន៣២០០គីឡូម៉ែត្រឆ្លងកាត់ខេត្ត ក្រុងជាច្រើន​ទូទាំង​ប្រទេស​ទៀត​ផង។ ក្នុងដំណាក់កាលខាងមុខ ក្រសួងនឹង ​ផ្ដោតទៅលើគម្រោងសំខាន់ៗ ក្នុង​នោះនៅ​តំបន់​ភាគខាង​ជើងនឹងបន្តដំណើរការ ខ្សែផ្លូវគមនាគមន៍មួយចំនួនដូច​ជាខ្សែ Hoa Binh – Son La ​ខ្សែ Chi Lang​ – Huu Nghi ទីក្រុង Ha Long - ទីក្រុង Mong Cai ជាដើម។ ចំពោះតំបន់ភាគកណ្ដាល មាន​ខ្សែផ្លូវ​ដែក​ពីទីក្រុង​ហាណូយទៅ​ទីក្រុងហូជីមិញ និងខ្សែផ្លូវសមុទ្រនៅតាម តំបន់ ​ផ្លូវជាតិ 1A បានបើកទូលាយទៅជា​៤គន្លង​។ ក្រៅពី​នោះ ក៏មានផ្លូវ ហូជីមិញទៀតផ​ង”៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top