• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសអាស៊ានរំពឹងទុកលើកិច្ចប្រជុំ AMM លើកទី ៥៣


អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung អញ្ជើញចែករំលែកនូវព័ត៌មាននៅក្នុងសន្និសីទកាសែតផ្លូវការស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM 53) និងកិច្ចប្រជុំពាក់ព័ន្ធ នារសៀលថ្ងៃទី ៧ ខែកញ្ញា  (រូបថត៖ hanoimoi.com.vn)
 

ថ្ងៃទី៩ ខែកញ្ញា  ឆ្នាំ២០២០ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM53) និងកិច្ចប្រជុំពាក់ព័ន្ធ បានប្រព្រឹត្តទៅជាផ្លូវការតាមប្រព័ន្ធវីដេអូ។ 

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai  បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង ១០ នឹងពិភាក្សាគ្នាអំពីវិធីសាស្ត្រជំរុញការកសាងសហគមន៍អាស៊ាន ដែលមានភាពស្អិតរមួតនិងការឆ្លើយតប ស្របតាមប្រធានបទនិងអាទិភាពរបស់ប្រធានអាស៊ាន ២០២០។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno LP Marsudi រំពឹងថា ប្រទេសជាសមាជិកអាស៊ាននឹងមានការប្តេជ្ញាចិត្តអំពីស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចក្នុងតំបន់ នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់ផងដែរថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី ៥៣ ត្រូវបានរំពឹងថា នឹងជំរុញបន្ថែមទៀតនូវការឯកភាពនិងសាមគ្គីភាពរបស់អាស៊ាន ការធ្វើសមាហរណកម្មនិងការតភ្ជាប់របស់អាស៊ាន ក៏ដូចជាការបង្កើនការតភ្ជាប់ក្នុងតំបន់ជាមួយពិភព លោក។ កិច្ចប្រជុំនេះក៏មានគោលបំណង ដោះស្រាយផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ លើសេដ្ឋកិច្ចសង្គមនិងផែនការស្តារឡើងវិញរបស់អាស៊ានក្រោយជំងឺរាតត្បាត។ ចំណែកឯអនុរដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Nguyen Quoc Dung បានឲ្យដឹងថា៖ “ក្នុងនាមជាប្រធានអាស៊ាន វៀតណាមរំពឹងថា រាល់ផែន ការអាទិភាពរបស់វៀតណាមក៏ដូចជារបស់តំបន់ទាំងមូលចាប់ពីដើមឆ្នាំមក ត្រូវបានអនុវត្តយ៉ាងពេញ លេញ ដើម្បីកិច្ចប្រជុំកំពូលអាស៊ានអនុម័តនាចុងឆ្នាំនេះ។ នៅក្នុងផែនការនេះក្រៅពីផែនការកសាង សហគមន៍អាស៊ានមក ឆ្នាំនេះក៏មានគំនិតផ្តួចផ្តើមដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត កូវីដ ១៩ ផងដែរ”។

នៅឯកិច្ចប្រជុំ ក្រុមរដ្ឋមន្រ្តីនឹងចេញសេចក្តីថ្លែងការណ៍ប្រធាន ស្តីពីលទ្ធផលសំខាន់នៃកិច្ចប្រជុំនីមួយៗ។ នៅក្នុងឱកាសនេះ ផែនការសកម្មភាពថ្មីមួយចំនួនសម្រាប់រយៈពេល ២០២១-២០២៥ នឹងត្រូវបានអនុម័តជាមួយដៃគូផងដែរ៕

តាម​ VOV5 -​ វិទ្យុសំឡេងវៀតណាម​

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top