• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិកលោក Joe Biden នាថ្ងៃទី ២៩ មិនា កន្លងទៅ ហើយភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ (រូបថត៖ AFP)

ក្រសួងការបរទេសវៀតណាមនៅថ្ងៃទី១១ មេសា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងមកបំពេញទស្សនកិច្ចនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Blinken ទៅកាន់វៀតណាម ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិកលោក Joe Biden នាថ្ងៃទី ២៩ មិនា កន្លងទៅ ហើយភាគីទាំងពីរបានឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី

ទទួលបានជាច្រើននូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារយុទ្ធជនពលី

នាថ្ងៃទី៩ ខែកក្កដា គណៈកម្មាធិការដឹកនាំសម្រាប់ការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណសំណល់អដ្ឋិធាតុយុទ្ធជនពលីនៅទីក្រុងហូជីមិញ (គណៈកម្មាធិការដឹកនាំលេខ ៥១៥ ទីក្រុងហូជីមិញ) បានទទួលយកនូវវត្ថុអនុស្សាវរីយ៍កាលពីសង្គ្រាមនិងសំណុំឯកសារដ៏មានតម្លៃជាច្រើន ពីក្រុមស្រាវជ្រាវនៃគម្រោងគំនិតផ្តួចផ្តើមស្វែងរកជន វៀតណាមបាត់ខ្លួនក្នុងគ្រាសង្គ្រាម (VWAI) នៅសាកលវិទ្យាល័យ Texas Tech (សហរដ្ឋអាមេរិក)។

Top