ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi
លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយតុល្យភាពនិងចិរភាព ស្នើឱ្យចិនបន្តជួយ សម្រួលនិងបង្កើនការនាំចូលកសិផលរបស់វៀតណាម; ដោះស្រាយការជំពាក់ជំពិន យ៉ាងសកម្មនៅក្នុងគម្រោងសហប្រតិបត្តិការឧស្សាហកម្មមួយចំនួន; ពន្លឿនការតភ្ជាប់ ផ្លូវដែកជាមួយតំបន់ភាគខាងជើងនៃប្រទេសវៀតណាម; ពង្រីកច្រករបៀងសេដ្ឋកិច្ច ក្នុងតំបន់ “ច្រករបៀង២ ខ្សែក្រវាត់១”; ឆាប់បង្កើតក្រុមការងារជំរុញទេសចរណ៍; បង្កើន ប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្ម; ជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងពីរផងដែរ។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Wang Yi បានស្នើឲ្យភាគីទាំងពីរបង្កើនការតភ្ជាប់យុទ្ធ សាស្ត្ររវាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ជាមួយនឹងក្របខ័ណ្ឌ “ច្រករបៀង២ ខ្សែ ក្រវ៉ាត់១”; សន្យាថា ចិននឹងពិចារណាយ៉ាងសកម្មលើការពង្រីកការនាំចូលទំនិញ កសិផល និងជលផលវៀតណាម; គាំទ្រចំពោះការតភ្ជាប់ចរាចរណ៍ផ្លូវគោក រួមគ្នាកសាងច្រកទ្វារព្រំដែនឆ្លាតវៃរវាងប្រទេសទាំងពីរ ដើម្បីជួយសម្រួលដល់ការដោះដូរ ទំនិញ; គាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងទេសចរណ៍ ក៏ដូចជាការសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិផងដែរ៕






