• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសលោក ឡេ ហយ ទ្រុង ទទួលជួបឯកអគ្គរដ្ឋទូតម៉ុងហ្គោលី

នារសៀលថ្ងៃទី ២១ ខែមេសា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ ហយ ទ្រុង បានទទួលជួបឯកអគ្គរដ្ឋទូតម៉ុងហ្គោលី លោក ជីជី សេរីចាវ (Jigjee Sereejav) មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
រដ្ឋមន្ត្រីការបរទេសលោក ឡេ ហយ ទ្រុង ទទួលជួបឯកអគ្គរដ្ឋទូតម៉ុងហ្គោលី។ រូបថត៖ An Đang/VNA

លោក​រដ្ឋមន្ត្រី​ ឡេ ហយ ទ្រុង បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍថ្មីៗក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ ការអប់រំ បណ្តុះបណ្តាល និងការផ្លាស់ប្ដូរ​ប្រជាជន ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតាក្នុងឆ្នាំ ២០២៣ ដែលជួយសម្រួលដល់ការផ្លាស់ប្ដូររវាង​ប្រជាជននិង​ប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ​ផងដែរ​។

រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវពង្រឹងការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូផ្សេងទៀតក្នុងទម្រង់ផ្សេងៗគ្នា ដើម្បីចែករំលែក និងសម្របសម្រួលគោលនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ហើយ​បាន​ស្នើឱ្យម៉ុងហ្គោលីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់​សហគ្រាសវៀតណាមក្នុងការវិនិយោគលើថាមពលស្អាត និងសំណង់ ជំរុញកិច្ចសហប្រតិបត្តិការ​មូលដ្ឋាន ការផ្លាស់ប្ដូរ​រវាង​ប្រជាជននិង​ប្រជាជន។​

រីឯខ្លួន​វិញ ឯកអគ្គរដ្ឋទូត Jigjee Sereejav បានបញ្ជាក់ថា ទោះបីជាលោកកាន់តំណែងថ្មីយ៉ាងណាក៏ដោយ លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងល្អ​ប្រសើរ​ រវាងវៀតណាម និងម៉ុងហ្គោលី៕​

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាជណាត ស៊ីង

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអះអាងថា វៀតណាមតែងតែចាត់ទុកឥណ្ឌាជាដៃគូសំខាន់របស់ខ្លួន; ស្នើឱ្យភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

Top