• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិក G7 ចេញសេចក្តីថ្លែងការណ៍រួមស្តីពីហុងកុង

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិក G7 និងតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបកាលពីថ្ងៃទី ១៧ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្តែងការព្រួយបារម្ភអំពីការសម្រេចចិត្តរបស់ចិនក្នុងការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង។

រូបថតឧទាហរណ៍ (ប្រភព៖ Reuters)


សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ការសម្រេចចិត្តរបស់ប្រទេសចិនមិនសមស្របតាមច្បាប់មូលដ្ឋានហុងកុង និងការសន្យាអន្តរជាតិនានារបស់ចិនយោងតាមគោលការណ៍នៃសេចក្តីថ្លែងការណ៍រួមចិន - អង់គ្លេសដែលត្រូវបានមានលក្ខណៈចាប់បង្ខំស្តីពីគតិយុត្តិ។

សេចក្តីថ្លែងការណ៍រួមបានអះអាងថាច្បាប់សន្តិសុខជាតិរបស់ប្រទេសចិននឹងរារាំងគោលការណ៍នៃ “ ប្រទេសមួយប្រព័ន្ធពីរ”ក៏ដូចជាសិទ្ធិស្វ័យភាពរបស់ហុងកុងព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធដែលជួយហុងកុងឱ្យកាន់តែសម្បូររុងរឿងនិងជោគជ័យអស់រយៈពេលច្រើនឆ្នាំកន្លងមក។

សេចក្តីថ្លែងការណ៍រួមក៏អំពាវនាវឱ្យមានការពិភាក្សានិងពិគ្រោះយោបល់បើកចំហជាមួយភាគីពាក់ព័ន្ធនានានិងការគោរពសិទ្ធិត្រូវការការពារនិងសេរីភាពនៅហុងកុងផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top