• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេសថៃ៖ បញ្ហាព្រំដែនថៃ-កម្ពុជា គួរ​តែដោះស្រាយដោយប្រទេសទាំងពីរខ្លួនឯង

រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa នារសៀលថ្ងៃទី ១១ មិថុនា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការទ្វេភាគីក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា បន្ទាប់ពីកិច្ចប្រជុំលើកទី ២ របស់គណៈប្រតិភូថៃក្នុងគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលបានប្រព្រឹត្តិទៅនាថ្ងៃដដែលនោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនេះ រដ្ឋមន្ត្រីការបរទេស Maris បានអះអាងថា ការពិភាក្សាដោយផ្ទាល់រវាងប្រទេសទាំងពីរគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយភាពតានតឹង ហើយវិធានការទ្វេភាគីក៏ជាវិធីសាស្ត្រដែលអង្គការសហប្រជាជាតិចង់ឱ្យប្រទេសនានាអនុវត្តន៍ក្នុងបញ្ហាស្រដៀងគ្នានេះដែរ។ លោកក៏បានគូសបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាននិងកំពុងពិភាក្សាគ្នាជាបន្តបន្ទាប់អំពីបញ្ហាទាំងនេះ ដោយបានបញ្ជាក់ពីការសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងការចរចាដោយផ្ទាល់។

រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sagiampongsa ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំលើកទី២ នៃគណៈប្រតិភូថៃក្នុងគណៈកម្មាធិការព្រំដែនចម្រុះ (JBC) នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ រូបថត៖ VOV

រដ្ឋមន្ត្រីការបរទេសថៃបានសង្កត់ធ្ងន់ជាពិសេសអំពីតួនាទីសំខាន់នៃយន្តការទ្វេភាគីចំនួន៣ដែលត្រូវបានបង្កើតឡើង រួមមាន៖ គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនរួម (GBC) និងគណៈកម្មាធិការព្រំដែននៃតំបន់ (RBC); ដោយសង្ឃឹមថា យន្តការទាំងនេះនឹងត្រូវបានកសាងនិងអភិវឌ្ឍបន្ថែមទៀត ជាពិសេសបន្ទាប់ពីការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យក្នុងការកាត់បន្ថយភាពតានតឹងរវាងកងកម្លាំងយោធានៃប្រទេសទាំងពីរនៅតំបន់ព្រំដែន។ តាមការគ្រោងទុក ការចរចាបន្ទាប់របស់ JBC រវាងថៃ និងកម្ពុជា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top