• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រក្សាឲ្យបានគង់វង្សយូរអង្វែងនិងការពារសុវត្ថភាពសាកសពលោកប្រធានហូជីមិញជារៀងរហូតគឺជាភារកិច្ចនយោបាយពិសេស

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទបូកសរុបរយៈពេល ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការដោយផ្ទាល់ រវាងគណៈគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រធានហូជីមិញ ជាមួយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រឱសថ និងចម្រាញ់ប្រេងសហព័ន្ធរុស្ស៊ី ស្តីពីការរក្សាឲ្យបានគង់វង្សយូរអង្វែង និងការពារសុវត្ថិភាពទាំងស្រុង សាកសពលោកប្រធានហូជីមិញ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៤ ខែសីហា ទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា ការងារនេះគឺជាភារកិច្ចនយោបាយពិសេស។ ប្រការនេះក៏មានអត្ថន័យដ៏ធំធេងចំពោះបុព្វហេតុកសាងនិងប្រទេសជាតិផងដែរ។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រគល់មេដាយការងារថ្នាក់ទី៣ ជូនដល់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រឱសថ និងចម្រាញ់ប្រេងសហព័ន្ធរុស្ស៊ី (រូបថត៖ Duong Giang/TTXVN)  

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្រប្រកបដោយប្រសិទ្ធភាពរបស់សហភាពសូវៀតនាអតីតកាល និងសហព័ន្ធរុស្ស៊ីនាបច្ចុប្បន្ន ជាពិសេសគឺអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញសុខាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រឱសថនិងចម្រាញ់ប្រេងសហព័ន្ធរុស្ស៊ី ចំពោះភារកិច្ចដ៏ “សំខាន់ពិសេសស្មោះត្រង់និងខ្ពង់ខ្ពស់”បំផុតនេះ។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងគណៈគ្រប់គ្រងប្រាង្គតម្កល់សព និងវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រឱសថ និងចម្រាញ់ប្រេងសហព័ន្ធរុស្ស៊ីនិយាយដោយឡែក មានភាពងាយស្រួលនិងឱកាសថ្មីជាច្រើន ប៉ុន្តែក៏ត្រូវប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន។  លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ គណៈគ្រប់គ្រង់ត្រូវខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ ធ្វើជាម្ចាស់ទាំងស្រុងនិងបំពេញភារកិច្ចប្រកបដោយជោគជ័យ នៃការការរក្សាឲ្យបានគង់វង្សយូរអង្វែង និងការពារសុវត្ថភាពដាច់ខាតសាកសពលោកប្រធានហូជីមិញក្នុងគ្រប់លក្ខខណ្ឌ។

ទាក់ទងនឹងការងារសម្របសម្រួល លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ភាគីទាំងពីរចាំបាច់ត្រូវបន្តស្រាវជ្រាវ និងសហប្រតិបត្តិការក្នុងការកែលម្អបច្ចេកវិទ្យា និងដំណើរការផលិតឱសថតាមទិសដៅទំនើបភាវូបនីយកម្ម លើកកម្ពស់គុណភាព និងសុវត្ថិភាពសម្រាប់ សាកសពលោកប្រធានហូជីមិញ។

នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបគណៈប្រតិភូអ្នកវិទ្យាសាស្ត្រ ថ្នាក់ដឹកនាំវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រឱសថ និងចម្រាញ់ប្រេងសហព័ន្ធរុស្ស៊ី ដឹកនាំដោយបណ្ឌិតសភាចា្យនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសហព័ន្ធរុស្ស៊ី លោក Sidelnikov Nikolai Ivanovich អញ្ជើញមកចូលរួមកិច្ចប្រជុំបូកសរុបរយៈពេល ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការផ្ទាល់រវាងគណៈគ្រប់គ្រងប្រាង្គតម្កល់សពលោកប្រធានហូជីមិញជាមួយវិទ្យាស្ថាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ASIAD ១៩៖ គណៈប្រតិភូកីឡាវៀតណាមឈរនៅលេខរៀងទី១៨ លើតារាងមេដាយ

ASIAD ១៩៖ គណៈប្រតិភូកីឡាវៀតណាមឈរនៅលេខរៀងទី១៨ លើតារាងមេដាយ

នាថ្ងៃទី ២ ខែតុលា ដែលជាថ្ងៃប្រកួតផ្លូវការទី ៩ នៃព្រឹត្តិការណ៍មហោស្រពកីឡាលើកទី ១៩ (ASIAD ១៩) ដែលប្រព្រឹត្តទៅនៅទីក្រុង Hangzhou ប្រទេសចិន ប្រតិភូកីឡាវៀតណាមដណ្តើមបានត្រឹមតែមេដាយសំរឹទ្ធមួយទៀតប៉ុណ្ណោះ របស់អ្នកប្រដាល់ Vo Thi Phuong Quynh នៅវិញ្ញាសារ Kurash។

Top