• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រក្សាយ៉ាងរឹងមាំនូវគោលដៅស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច

បន្តកម្មវិធីនៃសម័យប្រជុំលើកទី ៥៧ នោះ នាព្រឹកថ្ងៃទី ១៥ ខែមិថុនា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើរបាយការណ៍ស្តីពីការវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិង ថវិការដ្ឋនៅក្នុងឆមាស់ទីមួយ និងបណ្ដាដំណោះស្រាយអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងឆមាសទី ២ ឆ្នាំ ២០២១។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ថ្លែងក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី ១៥ ខែមិថុនា (រូបថត៖ Doan Tan / VNA)


នៅក្នុងកិច្ចប្រជុំនេះ សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានអះអាងថា៖ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ រដ្ឋាភិបាលបានចាត់វិធានការនិងកញ្ចប់ដំណោះស្រាយដ៏ត្រឹមត្រូវ ដោយគ្រប់គ្រងបានការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩  ព្រមទាំងរក្សាកំណើនសេដ្ឋកិច្ចវិជ្ជមាន។ លោក Do Ba Ty អនុប្រធានរដ្ឋសភាបានចាត់ទុកថា៖ “ខ្ញុំស្នើឲ្យវាយតម្លៃបន្ថែមអំពីការអនុវត្តន៍កញ្ចប់ជំនួយក្នុងតម្លៃ ៦២ លានលានដុង តាមសេចក្ដីសម្រេចចិត្តលេខ ៤២ របស់រដ្ឋាភិបាល ដើម្បីជួយសម្រួលប្រជាជនដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។ ទោះយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍បានឲ្យដឹងថា យើងមិនទាន់សម្រេចបានគោលដៅឡើយ ក្នុងនោះមានខ្លឹមសារមួយ ដែលសម្រេចបានត្រឹមតែ ០,២៦% នៃទំហំជំនួយ។ ដូច្នេះហើយយើងចាំបាច់ត្រូវវាយតម្លៃឱ្យកាន់តែច្បាស់ថែមទៀតអំពីមូលហេតុសត្យានុម័ត អត្តនោម័ត និងផែនការនាពេលខាងមុខផង ដែរ”។

អង្គប្រជុំក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចាំបាច់ត្រូវធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាអតិផរណានិងអត្រាការប្រាក់ឱ្យទាបអត្រាប្តូរប្រាក់មានស្ថេរភាព ការវិនិយោគសាធារណៈចំគោលដៅ ហើយបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ត្រូវបានគ្រប់គ្រងយ៉ាងល្អប្រសើរ។  ដូច្នេះនៅពេលកំចាត់ជំងឺរាតត្បាតហើយ ខឿនសេដ្ឋកិច្ចនៃប្រទេសជាតិទើបអាចស្ដារឡើងវិញ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top