• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនវៀតណាមចូលរួមកម្មវិធីសន្ទនាយុវជនអាស៊ានលើកទី ១ ឆ្នាំ ២០២២

គោលដៅនៃកម្មវិធីគឺបង្កលក្ខណៈងាយស្រួលសម្រាប់យុវជនអាស៊ាន និងកូរ៉េខាងត្បូងចូលរួមកិច្ចសន្ទនា និងលើកសំណើ និងអនុសាសន៍ទៅកាន់ថ្នាក់ដឹកនាំយុវជន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន ដើម្បីជំរុញស់ឱកាស និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងបរិបទស្ដារឡើងវិញក្រោយជំងឺរាតត្បាត។

តបតាមការអញ្ជើញរបស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា មជ្ឈឹមសម្ព័ន្ធយុវជន គណៈកម្មាធិការជាតិស្តីពីយុវជនវៀតណាម នឹងបញ្ជូនគណៈប្រតិភូយុវជនចំនួន ៥ រូបចូលរួម កម្មវិធីសន្ទនាយុវជននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១ នៅឆ្នាំ២០២២ ក្រោមប្រធានបទ "យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤៖ ឱកាស និងបញ្ហាប្រឈមក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាត" តាមទម្រង់អនឡាញ ចាប់ពីថ្ងៃទី ១៨ ដល់ ២៧ ខែកក្កដា ឆ្នាំ ២០២២ និងតាមទម្រង់ផ្ទាល់នៅខេត្តសៀមរាប កម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែកក្កដា ឆ្នាំ ២០២២។

គោលដៅនៃកម្មវិធីគឺបង្កលក្ខណៈងាយស្រួលសម្រាប់យុវជនអាស៊ាន និងកូរ៉េខាងត្បូងចូលរួមកិច្ចសន្ទនា និងលើកសំណើ និងអនុសាសន៍ទៅកាន់ថ្នាក់ដឹកនាំយុវជន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន ដើម្បីជំរុញស់ឱកាស និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងបរិបទស្ដារឡើងវិញក្រោយជំងឺរាតត្បាត។ ខ្លឹមសារនៃកម្មវិធីរួមមាន៖ ចំណេះដឹងអំពីការអភិវឌ្ឍប្រភពធនធានមនុស្សរបស់យុវជនក្រោយជំងឺកូវីដ-១៩ យុទ្ធសាស្ត្របដិវត្តន៍ ៤.០ ក្នុងអាស៊ាន; ការផ្លាស់ប្តូរយុវជនរវាងអាស៊ាន-កូរ៉េខាងត្បូង; តួនាទីរបស់យុវជនក្នុងការស្តារឡើងវិញក្រោយកូវីដ-១៩ ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top