• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុវជនទូទាំងប្រទេសប្រារព្ធធ្វើពិធីគោរពទង់ជាតិក្នុងពេលដំណាលគ្នា ស្វាគមន៍ព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ

ដោយជួយជ្រោមជ្រែង និងអនុវត្តន៍ការណែនាំរបស់គណៈកម្មាធិការមជ្ឈិមនៃ សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់លើទូទាំងប្រទេស; ឃុំ សង្កាត់ ទីរួមខេត្ត តំបន់ពិសេស និងសាលារៀន បានប្រារព្ធធ្វើពិធីគោរពទង់ជាតិក្នុងពេលដំណាលគ្នា តាមនោះបង្ហាញពីមនោសញ្ចេតនា ជំនឿជាក់ និងការទទួលខុសត្រូវរបស់យុវវ័យចំពោះបក្ស និងមាតុភូមិ។
ពិធីគោរពទង់ជាតិនាថ្ងៃទី១៩ ខែមករា ដែលធ្វើឡើងដោយសម្ព័ន្ធយុវជន គឺជាចំណុចលេចធ្លោមួយដើម្បីអបអរសាទមហាសន្និបាតលើកទី១៤ របស់បក្ស។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី១៩ ខែមករា ក្នុងបរិយាកាសមុនការបើកមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅទីស្នាក់ការនៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នៅទីក្រុងហាណូយ សម្ព័ន្ធយុវជន បានរៀបចំពិធីគោរពទង់ជាតិយ៉ាងឱឡារិក ដើម្បីស្វាគមន៍
មហាសន្និបាតបក្ស។

ដោយជួយជ្រោមជ្រែង និងអនុវត្តន៍ការណែនាំរបស់គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជនគ្រប់ជាន់ថ្នាក់លើទូទាំងប្រទេស; ឃុំ សង្កាត់ ទីរួមខេត្ត តំបន់ពិសេស និងសាលារៀន បានប្រារព្ធធ្វើពិធីគោរពទង់ជាតិក្នុងពេលដំណាលគ្នា តាមនោះបង្ហាញពីមនោសញ្ចេតនា ជំនឿជាក់ និងការទទួលខុសត្រូវរបស់យុវវ័យចំពោះបក្ស និងមាតុភូមិ។

ការរៀបចំពិធីគោរពទង់ជាតិក្នុងពេលដំណាលគ្នានៅទូទាំងប្រព័ន្ធសម្ព័ន្ធយុវជន មិនត្រឹមតែបង្ហាញពីឯកភាពក្នុងសកម្មភាពប៉ុណ្ណោះទេ ថែមទាំងជាការចាប់ផ្ដើមនៃការប្រជុំជីវភាពនយោបាយយ៉ាងទូលំទូលាយសម្រាប់យុវវ័យទូទាំងប្រទេស តាមនោះលើកកម្ពស់ឧត្តមគតិបដិវត្តន៍ បណ្តុះស្មារតីទទួលខុសត្រូវ និងមនសិការពលរដ្ឋរបស់យុវជនជំនាន់ក្រោយនៅចំពោះមុខការសម្រេចចិត្តសំខាន់ៗរបស់បក្ស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោកតូ ឡឹម៖ ចារកម្មនគរបាលប្រជាជនត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះនិងមានចក្ខុវិស័យយុទ្ធសាស្ត្រ

អគ្គលេខាបក្ស លោកតូ ឡឹម៖ ចារកម្មនគរបាលប្រជាជនត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះនិងមានចក្ខុវិស័យយុទ្ធសាស្ត្រ

“ភារកិច្ចនៅក្នុងយុគសម័យថ្មីទាមទារឱ្យចារកម្មនគរបាលប្រជាជនត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះ ការទម្លុះទម្លាយ ក្នុងការកសាងអង្គការនិងការកសាងកម្លាំង ត្រូវមានចក្ខុវិស័យយុទ្ធសាស្ត្រ”។

Top