• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុទ្ធនាទីវៀតណាមរីកសាយភាយវប្បធម៌វៀតណាមនៅអាហ្វ្រិក

នៅចុងខែមិថុនាឆ្នាំ ២០២៥ នៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិនៅភាគខាងត្បូង មន្ទីរពេទ្យយោធាកម្រិត ២ លេខ ៦ របស់វៀតណាមបានចូលរួមព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌។ រូបភាពយុទ្ធនារី វៀតណាមដែលលេចមុខក្នុងឈុតអាវផាយប្រពៃ ណី បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណី របស់វៀត ណាមទៅកាន់មិត្តអន្តរជាតិ។
យុទ្ធនារីមួកខៀវវៀតណាមចូលរួមក្នុងការសម្តែង

ការសម្តែងនូវបទភ្លេង ca tru ចម្រៀងប្រជាប្រិយ និងរបាំសំរិទ្ធ ដែលបង្កប់ដោយវប្បធម៌ប្រជាប្រិយនៃភូមិភាគខាងជើង ភាគកណ្តាលនិង ភាគខាងត្បូង ក្នុងពិធីជួបប្រាស្រ័យបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តន្ត្រីនិងការច្រៀងរបស់វៀតណាមបានបន្លឺឡើងនៅកណ្តាលទ្វីបអាហ្រ្វិក រំលឹកអ្នកស្តាប់អំពីវប្បធម៌រាប់ពាន់ឆ្នាំ ធ្វើឱ្យពួកគេរំជួលចិត្ត និងកោតសរសើរ។ អនុសេនីយ៍ឯក Suvdaa កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិមកពីម៉ុងហ្គោលីបានចែករំលែកថា៖ “ការចូលរួមរបស់មិត្តវៀតណាមក្នុងជំនួបប្រាស្រ័យនេះគឺអស្ចារ្យណាស់។ ការសម្តែងពិតជាគួរឲ្យចាប់អារម្មណ៍ ហើយយើងបានឃើញភាពរួសរាយរាក់ទាក់របស់អ្នក។ អរគុណមិត្តវៀតណាម”!

យុទ្ធនារីនៃមន្ទីពេទ្យយោធា កម្រិត ២ លេខ ៦ ក្នុងសម្លៀកបំពាក់អាវផាយ ប្រាស្រ័យទាក់ទងជាមួយមិត្តអន្តរជាតិ

លំហរវប្បធម៌វៀតណាមក៏ត្រូវបានបង្ហាញឡើងវិញយ៉ាងរស់រវើក តាមរយៈមុខម្ហូបជាតិពិសេស ដោយយុទ្ធជនមួកខៀវរៀបចំឡើង។ មុខម្ហូបដូចជា Cha gio នំបញ្ចុក នំអន្សម ប្រហិត ... ត្រូវបានមិត្តភក្តិអន្តរជាតិសរសើរមិនដាច់ពីមាត់ ពេលរីករាយទទួលទាន។ ថ្វីត្បិត គ្រាន់តែជាមុខម្ហូបប្រចាំថ្ងៃក៏ដោយ ប៉ុន្តែពោរពេញដោយរសជាតិស្រុកកំណើត  ថែមទាំងបង្ហាញពីភាពប៉ិនប្រសប់ និងការស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់យុទ្ធជនមួកខៀវ វៀតណាមផងដែរ។

មិនត្រឹមតែអនុវត្តបានល្អក្នុងភារកិច្ចវិជ្ជាជីវៈពេទ្យប៉ុណ្ណោះទេ យុទ្ធជនពេទ្យម្នាក់ៗនៅទីនេះគឺជា “ឯកអគ្គរដ្ឋទូតវប្បធម៌” រួមចំណែកបន្តរឿងសន្តិភាព និងមិត្តភាពមនុស្សធម៌ ស្របតាមស្មារតី និងទំនួលខុសត្រូវដែលវៀតណាមនាំយកមកជាមួយតួនាទីជាសមាជិកសកម្មនៃកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top