"យុទ្ធនាការ ៥០០ថ្ងៃទាំងយប់ដើម្បីជំរុញការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីជាង ៣០៨០ នាក់ បន្ទាប់ពីការអនុវត្តរយៈពេល ៦ខែ។ លទ្ធផលនេះសម្រេចបានជាង ៤៤% បើធៀបនឹងតម្រូវការនៃយុទ្ធនាការ។ ជាពិសេសនៅឧទ្យាន ឡេធីរៀង គិតត្រឹមថ្ងៃទី ៤ ខែតុលា បណ្ដាកងកម្លាំងមានសមត្ថកិច្ច ប្រមូលអដ្ឋិធាតុបានជាង ៧០០ គ្រោង។
ការងារប្រមូលសំណាកអដ្ឋិធាតុយុទ្ធជនពលី សម្រាប់ការធ្វើតេស្ត DNA ត្រូវបានអនុវត្តន៍នៅផ្នូរយុទ្ធជនពលីជាង ២០០.០០០ ផ្នូរ ប៉ុន្តែជាង ៦២.០០០ ផ្នូរ ក្នុងចំណោមនោះ មិនបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការយកសំណាកឡើយ។ ទីភ្នាក់ងារធ្វើតេស្ត បានទទួលនិងរក្សាទុកសំណាកអដ្ឋិធាតុយុទ្ធជនពលីជាង ១០០.០០០ នាក់។ សំណាកជាច្រើនបានបង្ហាញពីលទ្ធផលនៃការវិភាគហ្សែនរួចហើយ។
រួមជាមួយគ្នានោះ ភារកិច្ចរុករកបោសសម្អាតគ្រាប់បែកមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក៏សម្រេចបានលទ្ធផលវិជ្ជមានផងដែរ ជាពិសេសនៅក្នុងតំបន់ស្នូល Vi Xuyen នៃខេត្ត Tuyen Quang៕





