• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុទ្ធនាការម៉ោងផែនដីឆ្នាំ២០២១៖ “ឡើងសម្លេងដើម្បីធម្មជាតិ”

យុទ្ធនាការម៉ោងផែនដីឆ្នាំនេះដាក់ចេញសារស្ដីពីការការពារធម្មជាតិនិងបរិស្ថានក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការទប់ទល់នឹងជម្ងឺរាតត្បាតនិងគ្រោះមហន្តរាយធម្មជាតិដែលកើតមានឡើងជាបន្តបន្ទាប់។

យុទ្ធនាការម៉ោងផែនដីឆ្នាំ២០២១ ក្រោមមូលបទ “ឡើងសម្លេងដើម្បីធម្មជាតិ” ត្រូវបានដំណើរការលើទូទាំងពិភពលោកនាវេលាម៉ោង​២០និង៣០នាទីថ្ងៃទី២៧ មីនា។ យុទ្ធនាការម៉ោងផែនដីឆ្នាំនេះដាក់ចេញសារស្ដីពីការការពារធម្មជាតិនិងបរិស្ថានក្នុងបរិបទដែលពិភពលោក​ទាំងមូលកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការទប់ទល់នឹងជម្ងឺរាតត្បាតនិងគ្រោះមហន្តរាយធម្មជាតិដែលកើតមានឡើងជាបន្តបន្ទាប់។ ក្នុងសាររបស់ខ្លួន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអះអាងថា ពិភពលោកត្រូវរួមរស់ដោយ​សន្តិភាពជាមួយធម្មជាតិ។ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលបរិស្ថានកំពុងគំរាមកំហែងដល់ជីវភាពរស់នៅ ការងារធ្វើនិងសុខភាពរបស់មនុស្សលោក ហេតុដូច្នេះ ឆ្នាំ២០២១ ត្រូវជាឆ្នាំនៃការផ្លាស់ប្ដូរ។

ប្រារព្ធធ្វើឡើងជាលើកដំបូងនៅទីក្រុង Sydney កាលពីឆ្នាំ២០០៧ ព្រឹត្តិការណ៍ម៉ោងផែនដី នាសព្វថ្ងៃបានក្លាយទៅជាយុទ្ធនាការមួយក្នុងចំណោមយុទ្ធនាការដើម្បីបរិស្ថានក្នុងទ្រង់ទ្រាយធំបំផុតលើទូទាំងពិភពលោក ដោយទទួលបានការជួយជ្រោមជ្រែងនៅប្រទេសនិងតំបន់ដែនដីជាង១៨០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top