• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជាបានចាប់ផ្ដើមយ៉ាងរលូន

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានឲ្យដឹងថា នៅថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បណ្ដា គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត សុទ្ធតែធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមបទប្បញ្ញត្តិ។
មន្ត្រី និងបុគ្គលិករបស់ NEC ណែនាំពីហិបឆ្នោតដល់បណ្ដាគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ (រូបថត៖ Huynh Thao/VNA)

តាមការវាយតម្លៃរបស់ NEC អាស្រ័យដោយមានការសម្របសម្រួលដ៏ល្អរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងមុខងារ ស្ថាប័នរៀបចំការបោះឆ្នោត និងគណបក្សនយោបាយពាក់ព័ន្ធ ដំណើរការឃោសនាបោះឆ្នោតរបស់បណ្ដាគណបក្សនយោបាយក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេលបីសប្តាហ៍នៅកម្ពុជា បានប្រព្រឹត្តទៅយ៉ាងរលូន ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ មិនកត់ត្រាអំពើហឹង្សា និងបាតុភូតមិនធម្មតាណាមួយឡើយ។

ដំណើរការនៃការបោះឆ្នោតសកលឆ្នាំ២០២៣នៅកម្ពុជាកំពុងប្រព្រឹត្តទៅតាមកាលវិភាគដែលបានរំពឹងទុក។ នៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ គណបក្សនយោបាយចំនួន ១៧ នឹងចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top