• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មោទនភាពរយៈពេល ៧៧ ឆ្នាំ នៃសរទរដូវឯករាជ្យ

កាលពី ៧៧ ឆ្នាំមុន គឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលាន Ba Dinh ក្នុងរដ្ឋធានីហាណូយ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យចាប់បដិសន្ធិសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលជារដ្ឋកម្មករ-កសិករដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍។
  ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh ទីក្រុងហាណូយ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យចាប់បដិសន្ធិសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ រូបថតឯកសារ (ប្រភព៖ baochinhphu.vn)  

ក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សារព័ត៌មាន វៀតណាមជាច្រើនៗ ក្នុងច្បាប់ចុះផ្សាយលើទំព័រមុខអត្ថបទសំខាន់ៗ បានស្ងើចសរសើរអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ។ កាសែត Nhan Dan (កាសែតប្រជាជន) ដែលជាស្ថាប័ននៃបក្សកុម្មុយនិស្ត វៀតណាម ជាសំឡេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម បានបោះពុម្ពអត្ថបទវិចារណកថាដែលមានចំណងជើងថា ស្មារតីនៃទិវាឯករាជ្យនឹងបំភ្លឺផ្លូវដល់យើងជារៀងរហូត។ វិចារណកថានេះបានអះអាងថា៖ ឆ្លងកាត់អស់រយៈពេល ៧៧ ឆ្នាំកន្លងមកនេះ រហូតមកដល់ពេលនេះ សេចក្តីប្រាថ្នាចង់បាន "ឯករាជ្យ-សេរីភាព-សុភមង្គល" នៅតែមិនផ្លាស់ប្តូរ និងកាន់តែស៊ីជម្រៅនិងគ្រប់គ្រាន់អំពីគោលដៅខ្ពង់ខ្ពស់នៃបដិវត្តន៍។ បន្ទាប់ពីរយៈពេល ៧៧ ឆ្នាំនៃការបង្កើតរដ្ឋប្រជាធិបតេយ្យរបស់ប្រជាជន ដំណើរពន្លឿនការកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមនៅតែបន្តឆ្ពោះទៅរកគោលដៅជាមូលដ្ឋាននៃបដិវត្តន៍ចាស់ ដោយឈរលើកម្រិតខ្ពស់ថ្មី។ នោះគឺជាដំណើរការនៃការបង្កើត និងដំណើរការគោលការណ៍ លក្ខណៈសកល និងវឌ្ឍនភាពនៃរដ្ឋទំនើប ទិសដៅសង្គមនិយម ដែលគ្រប់គ្រងដោយច្បាប់។

ដោយមានចំណងជើងថា “សេចក្តីប្រកាសឯករាជ្យឆ្នាំ ១៩៤៥ មានតម្លៃដ៏ស្រស់បំព្រងជារៀងរហូត” អត្ថបទដែលចុះផ្សាយក្នុងកាសែតកងទ័ពប្រជាជនបានអះអាងថា៖ សេចក្តីប្រកាសឯករាជ្យបានក្លាយជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម ដែលជាអក្សរសិល្ប៍ស្ថាបនិកដ៏អស្ចារ្យ នាំប្រជាជាតិវៀត ណាមឈានចូលទៅក្នុងយុគសម័យថ្មី - យុគសម័យឯករាជ្យ និងសេរីភាព។ រយៈពេល ៧៧ ឆ្នាំបានកន្លងផុតទៅ ប្រទេសវៀតណាមមួយ មានស្ថិរភាពកាន់តែខ្លាំងឡើងក្នុងបុព្វហេតុនៃការផ្លាស់ប្តូរថ្មី បញ្ជាក់ពីគោលជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន

ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុនដើម្បីចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រី Shinzo Abe នាថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២២ នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។

Top