• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មេដឹកនាំពិភពលោកជាច្រើនសម្ដែងការសោកស្ដាយចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោកមានការរន្ធត់ចិត្ត និងសោកសៅចំពោះរឿង ហេតុនេះ។ លោកចាត់ទុកនេះជា “សោកនាដកម្ម” មួយ ព្រមទាំងបញ្ជាក់ថា អាមេរិកនឹងឈរជាមួយជប៉ុនក្នុងគ្រាដ៏សោកសៅនេះផងដែរ។

មេដឹកនាំពិភពលោកជាច្រើននាក់សម្ដែងការសោកស្ដាយស្រណោះចំពោះអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo បន្ទាប់ពីទទួលបានព័ត៌មានថា លោកបាន ទទួលមរណភាពដោយសារការបាញ់ប្រហារពីខាងក្រោយ នៅពេលកំពុងធ្វើយុទ្ធ នាការឃោសនាបោះឆ្នោតសម្រាប់បេក្ខជនម្នាក់នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) កាន់អំណាច នៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុនកាលពីថ្ងៃទី ៨ ខែកក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា លោកមានការរន្ធត់ចិត្ត និងសោកសៅចំពោះរឿង ហេតុនេះ។ លោកចាត់ទុកនេះជា “សោកនាដកម្ម” មួយ ព្រមទាំងបញ្ជាក់ថា អាមេរិកនឹងឈរជាមួយជប៉ុនក្នុងគ្រាដ៏សោកសៅនេះផងដែរ។ លោកប្រធានាធិបតី Joe Biden បានបញ្ជាឲ្យបង្ហូតទង់ជាតិពាក់កណ្តាលដង នៅតាមសេតវិមាន អគារសហរដ្ឋ តំបន់សាធារណៈ និងមូលដ្ឋានយោធារហូតដល់ដំណាច់ថ្ងៃទី ១០ ខែកក្កដា ដើម្បី រំលឹកវិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន។

មេដឹកនាំផ្សេងទៀតនៅទ្វីបអាស៊ី រួមមាននាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha ប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Ismail Sabri Yaakob និង នាយករដ្ឋមន្រ្តី កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ ប្រជាជនជប៉ុន និងក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រី លោក Abe Shinzo។

មេដឹកនាំនៃប្រទេសនូវែលសេឡង់ ប៉ាគីស្ថាន ប្រេស៊ីល និងស៊ែប៊ី ក៏បានថ្កោល ទោសការធ្វើឃាតកម្មនេះ ព្រមទាំងផ្ញើសាររំលែកទុក្ខដល់រដ្ឋាភិបាល ប្រជាជន និង ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top