• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិប្រកាសកម្មវិធីជាតិថ្មីសម្រាប់វៀតណាម

រាល់គំនិតផ្តួចផ្តើមរបស់ UNFPA ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គឺសំដៅសម្រេចឲ្យបានលទ្ធផលផ្លាស់ប្តូរនៅក្នុងផែនការយុទ្ធសាស្ត្រ របស់ UNFPA សកល ឆ្ពោះទៅរកវៀតណាមមួយ ដែលគ្មានស្ថានភាពមរណភាពមាតា។
 

ការពិគ្រោះ និងពិនិត្យសុខភាពបន្តពូជដោយឥតគិតថ្លៃសម្រាប់កម្មការិនីនៅខេត្ត Khanh Hoa (រូបថត៖ Thanh Van/VNA)


មូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ទើបតែបានអនុម័តលើកម្មវិធីជាតិថ្មីសម្រាប់វៀតណាម ដំណាក់កាល ២០២២-២០២៦ ដោយមានគោលដៅ "មិនបំភ្លេចចោលនរណាម្នាក់នៅពីក្រោយឡើយ" ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០"។ ជាក់ស្ដែង គណៈសម្របសម្រួល UNFPA បានអនុម័តលើឯកសារកម្មវិធីជាតិលើកទី ១០ សម្រាប់វៀតណាម ជាមួយនឹងថវិកាសរុបចំនួន ២៦,៥ លានដុល្លារអាមេរិក ដើម្បីជួយវៀតណាមសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅឆ្នាំ ២០៣០។ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធីជាតិលើកទី១០ នោះ ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាម លោកស្រី Naomi Kitahara បានឲ្យដឹងថា៖ រាល់គំនិតផ្តួចផ្តើមរបស់ UNFPA ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គឺសំដៅសម្រេចឲ្យបានលទ្ធផលផ្លាស់ប្តូរនៅក្នុងផែនការយុទ្ធសាស្ត្រ របស់ UNFPA សកល ឆ្ពោះទៅរកវៀតណាមមួយ ដែលគ្មានស្ថានភាពមរណភាពមាតា។ ទន្ទឹមនឹងនោះ បញ្ឈប់ការមិនបំពេញតម្រូវការពេញលេញនៃផែនការគ្រួសារ ការលុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ និងអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់ផ្សេងទៀតលើស្ត្រី និងកុមារីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top